Close

គ្រូបឹងកេត និយាយអ្វីខ្លះ ក្រោយពេលអស់ឱកាសប្រជែងពានលីគកំពូលកម្ពុជា

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី៣ ខែមីនា ឆ្នាំ២០២៥ កីឡា
គ្រូបឹងកេត និយាយអ្វីខ្លះ ក្រោយពេលអស់ឱកាសប្រជែងពានលីគកំពូលកម្ពុជា គ្រូបឹងកេត និយាយអ្វីខ្លះ ក្រោយពេលអស់ឱកាសប្រជែងពានលីគកំពូលកម្ពុជា

ក្លិបបាល់ទាត់បឹងកេត ជាក្រុមដំបូងគេក្នុងចំណោមក្រុមទាំងកំពូលទាំង៦ នៅលីគកំពូលកម្ពុជា អស់ឱកាសប្រជែងពានជាផ្លូវការ ស្របពេលដែល ភ្នំពេញក្រោន វិសាខា បន្តប្រដេញគ្នាជាមួយ ព្រះខ័នរាជស្វាយរៀង។

ក្រោយឆ្លងកាត់ ២៤សប្តាហ៍ លើទីលាន ក្លិបបាល់ទាត់បឹងកេត ឈរលេខរៀងទី៦ មាន ៣០ពិន្ទុ ខណៈព្រះខ័នរាជស្វាយរៀង ដែលកំពុងឈរកំពូលតារាង មាន ៥៨ពិន្ទុ ពោលគឺដាច់ បឹងកេត ២៨ពិន្ទុ ស្របពេលការប្រកួតសល់ ៨ប្រកួតទៀត នឹងបញ្ចប់ជាផ្លូវការ។

គ្រូបឹងកេត និយាយអ្វីខ្លះ ក្រោយពេលអស់ឱកាសប្រជែងពានលីគកំពូលកម្ពុជា

ក្រោយបញ្ចប់ការប្រកួតជាមួយ ភ្នំពេញក្រោន ក្នុងជំនួប The Classic Match ពេលអ្នកការសែតសួរថា ពេលនេះ ក្លិបអស់ឱកាសប្រជែងពានហើយ តើលោកមានយោបល់យ៉ាងណាដែរ? លោក 𝗖𝗼𝗻𝗼𝗿 𝗡𝗲𝘀𝘁𝗼𝗿 បានឆ្លើយថា៖ «ខ្ញុំគិតថា យើងមិនមានឱកាសប្រជែងពាន តាំងពី ៣ខែមុនម្ល៉េះ ប៉ុន្តែអ្វីដែលខ្ញុំខកចិត្តនោះគឺយើងមិនអាចរក្សាការលេងដ៏ល្អរបស់យើងកាលពីសប្ដាហ៍មុនទល់នឹងស្វាយរៀង ឱ្យមកបន្តលេងល្អ និងទទួលលទ្ធផលល្អនៅថ្ងៃនេះ។ ថ្ងៃនេះយើងលេងបានល្អតែពាក់កណ្ដាល ហើយការលេងជាមួយក្រុមកំពូល មានគ្រូល្អដូច្នេះ អ្នកមិនអាចឈ្នះជាមួយការលេងល្អតែពាក់កណ្ដាលបាននោះទេ»។

គួរបញ្ជាក់ថា គិតត្រឹមសប្ដាហ៍ទី២៤ នេះ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង កំពុងឈរកំពូលតារាង មាន ៥៨ពិន្ទុ, ភ្នំពេញក្រោន ឈរលេខ២ មាន ៥៤ពិន្ទុ, វិសាខា ឈរលេខ៣ មាន ៥០ពិន្ទុ, អង្គរថាយហ្គឺរ ឈរលេខ៤ មាន ៤០ពិន្ទុ, ណាហ្គាវើលដ៍ ឈរលេខ៥ មាន ៣៦ពិន្ទុ ខណៈបឹងកេត ឈរលេខ៦ មាន ៣០ពិន្ទុ៕

គ្រូបឹងកេត និយាយអ្វីខ្លះ ក្រោយពេលអស់ឱកាសប្រជែងពានលីគកំពូលកម្ពុជា