លិខិតមិត្តអ្នកអាន៖ កម្ពុជា ទឹកដីកំណើតរង់ចាំស្វាគមន៍អ្នក
ឆ្លងកាត់ប្រវត្តិដ៏សែនរន្ធត់ លំបាកវេទនារកអ្វីប្រៀបផ្ទឹមពុំបាន ក្នុងអតីតកាល ពីចន្លោះឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៩ មានបងប្អូនប្រជាពលរដ្ឋខ្មែរមិនតិចទេ ដែលតែងតែង្ហូរទឹកភ្នែក នៅពេលដែលរំលឹកដល់រឿងអតីតកាលក្នុងសម័យសង្គ្រាម និងសម័យរបបវាលពិឃាតខ្មែរក្រហម ដ៏ឃោរឃៅ។