ការបញ្ចប់ការបិទខ្ទប់គ្រាប់ធញ្ញជាតិពីសំណាក់ប្រទេសរុស្ស៊ី នឹងមិនអាចដោះស្រាយវិបត្តិស្បៀងសកលបានទេ
ក្រៅពីមានវិបត្តិអាកាសធាតុដែលកាន់តែអាក្រក់ឡើងៗ ការរីករាលដាលនៃជំងឺកូវីដ-១៩ និងវិបត្តិតម្លៃថាមពល សង្គ្រាមនៅទ្វីបអឺរ៉ុបគឺជាព្រឹត្តិការណ៍ចុងក្រោយបង្អស់ដែលអាចជម្រុញឱ្យប្រព័ន្ធស្បៀងអាហារសកលដែលកំពុងតែមានលក្ខណៈផុយស្រួយទៅហើយនោះ ត្រូវប្រឈមមុខនឹងវិបត្តិ។ ពេលនេះប្រជាជននៅទូទាំងពិភពលោករហូតដល់ ៥០ លាននាក់កំពុងស្ថិតនៅមាត់ជ្រោះនៃគ្រោះអត់ឃ្លានហើយ។ ការបិទខ្ទប់សមុទ្រខ្មៅពីសំណាក់ប្រទេសរុស្ស៊ីបានធ្វើឱ្យរាំងស្ទះដល់ការនាំចេញគ្រាប់ធញ្ញជាតិប្រមាណ ២០