លទ្ធផលការប្រកួតលីគកំពូលកម្ពុជា សប្ដាហ៍ទី១ ខណៈព្រះខ័នរាជស្វាយរៀង កំពុងឈរកំពូលតារាង
(បាល់ទាត់)៖ ការប្រកួតបាល់ទាត់លីគកំពូលកម្ពុជា ឬ Cambodian Premier League 2024-25 បានបញ្ចប់សប្ដាហ៍ទីមួយហើយ កាលពីចុងសប្ដាហ៍កន្លងទៅនេះ ដោយក្នុងនោះគេសង្កេតឃើញថា មានគ្រាប់បាល់កើតឡើងរហូតដល់ ១៧គ្រាប់។
ការប្រកួត Cambodian Premier League សប្ដាហ៍ដំបូងនេះ មានការគាំទ្រខ្លាំងមែនទែន ពោលគឺមានអ្នកទស្សនានៅឯកីឡដ្ឋានផ្ទាល់សរុបចំនួន ៩៥៥៧នាក់។ សម្រាប់ការប្រកួតបើកឆាកនេះ ក្រុមការពារដំណែងជើងឯក ព្រះខ័នរាជស្វាយរៀង នៅតែបន្តភាពខ្លាំងរបស់ខ្លួន ដោយកំពុងឈរកំពូលតារាងបណ្ដោះអាសន្ន ក្រោយលត់ក្រុមកងយោធពលខេមរភូមិន្ទ (Tiffy Army FC) យ៉ាងចាស់ដៃ ក្នុងលទ្ធផល ៧-០។
+លទ្ធផលការប្រកួតកាលពីថ្ងៃ អាទិត្យ ទី១១ ខែសីហា ឆ្នាំ២០២៤៖
– ព្រះខ័នរាជស្វាយរៀង ៧-០ កងយោធពលខេមរភូមិន្ទ
– ក្លិបបាល់ទាត់ឡាយហូ ខេត្តព្រះសីហនុ ០-១ អាយអេសអាយ ដង្កោសែនជ័យ
-សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ០-១ អង្គរថាយហ្គឺរ ។
+លទ្ធផលការប្រកួតកាលពីថ្ងៃ សៅរ៍ ទី១០ ខែសីហា ឆ្នាំ២០២៤៖
-ណាហ្គាវើលដ៍ ២-០ គិរីវង់សុខសែនជ័យ
-ភ្នំពេញក្រោន ៤-២ វិសាខា ។
+តារាងពិន្ទុ Cambodian Premier League គិតត្រឹមសប្ដាហ៍ទី១៖
១.ព្រះខ័នរាជស្វាយរៀង ៣ពិន្ទុ
២.ភ្នំពេញក្រោន ៣ពិន្ទុ
៣.ណាហ្គាវើលដ៍ ៣ពិន្ទុ
៤.អង្គរថាយហ្គឺរ ៣ពិន្ទុ
៥.អាយអេសអាយ ដង្កោសែនជ័យ ៣ពិន្ទុ
៦.បឹងកេត ០ពិន្ទុ (មិនទាន់ប្រកួត)
៧.ក្លិបបាល់ទាត់ឡាយហូ ខេត្តព្រះសីហនុ ០ពិន្ទុ
៨.សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ០ពិន្ទុ
៨.វិសាខា ០ពិន្ទុ
១០.គិរីវង់សុខសែនជ័យ ០ពិន្ទុ
១១.កងយោធពលខេមរភូមិន្ទ ០ពិន្ទុ៕