Close

តោះ! មកស្គាល់បេក្ខភាពប្រជែងពានកីឡាករឆ្នើមលីគកំពូលកម្ពុជា ប្រចាំខែកុម្ភៈ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី៤ ខែមីនា ឆ្នាំ២០២៥ កីឡា
តោះ! មកស្គាល់បេក្ខភាពប្រជែងពានកីឡាករឆ្នើមលីគកំពូលកម្ពុជា ប្រចាំខែកុម្ភៈ តោះ! មកស្គាល់បេក្ខភាពប្រជែងពានកីឡាករឆ្នើមលីគកំពូលកម្ពុជា ប្រចាំខែកុម្ភៈ

កាលពីល្ងាចថ្ងៃ ចន្ទ ទី០៤ ខែមករា ឆ្នាំ២០២៥ ក្រុមហ៊ុនលីគកំពូលកម្ពុជា ឬ Cambodian Premiere League បានបង្ហាញបញ្ជីឈ្មោះបេក្ខភាពកីឡាករឆ្នើមប្រចាំខែកុម្ភៈ ឆ្ណាំ២០២៥ សរុបចំនួន ១១នាក់។

ក្នុងចំណោមកីឡាករទាំង១១រូបខាងលើ គេសង្កេតឃើញថា មានកីឡាករកម្ពុជា ចំនួន៣រូប គឺខ្សែប្រយុទ្ធរបស់បឹងកេត កីឡាករ ម៉ាត់ នូរុណ, ញាណ សុស៊ីដាន់ របស់ព្រះខ័នរាជស្វាយរៀង និងកីឡាករ ឈង់ ប៊ុនណាត់ របស់នាហ្គាវើលដ៍។ ជាមួយគ្នានេះ ក៏មានកីឡាករចូលសញ្ជាតិកម្ពុជា ចំនួន ៣រូបផងដែរ គឺកីឡាករ កាន់ ម៉ូ របស់វិសាខា , កីឡាករ RAFAEL ANDRES NIETO ROND របស់ភ្នំពេញក្រោន និងកីឡាករ ខូលីបាលី របស់អង្គរថាយហ្គឺរ។

តោះ! មកស្គាល់បេក្ខភាពប្រជែងពានកីឡាករឆ្នើមលីគកំពូលកម្ពុជា ប្រចាំខែកុម្ភៈ

ចំណែកកីឡាករ៥នាក់ទៀត សុទ្ធតែជាកីឡាករបរទេស ដែលមានដូចជា JELLE JOOST GOSELINK របស់ភ្នំពេញក្រោន, កីឡាករ Roque Silveira Dos Santo របស់ព្រះខ័នរាជស្វាយរៀង, កីឡាករ KINOSHITA REIYA របស់ Tiffy Army FC, កីឡាករ NEVILLE MBANWEI របស់គីរីវង្សសុខសែនជ័យ និងកីឡាករ KIM SEO IN របស់ក្លឹបបាល់ទាត់ឡាយហ្វ ខេត្តព្រះសីហនុ។

គួររំលឹកថា ចំពោះកីឡាករឆ្នើមប្រចាំខែមករា ឆ្នាំ២០២៥ បានទៅលើកីឡាកររបស់ ISI ដង្កោសែនជ័យ ខ្សែប្រយុទ្ធ LOUIS WILLY ។ ខ្សែប្រយុទ្ធសញ្ជាតិកាមេរូន វ័យ ២៩ឆ្នាំរូបនេះ បានផ្ដួលកីឡាករជាច្រើនដូចជា៖ កីឡាករ លឹម ពិសុទ្ធ, រ៉េត លីហេង, សៀង ចន្ធា, ឃាន់ សុប៉ិន,គី រីណា,កាន់ ម៉ូ, TETSUAKI MISAWA, GABRIEL SILVA, THIHA SAW និងកីឡាករ KIM SEO IN។

គួរបញ្ជាក់ថា កាលពីរដូវកាលមុន សម្រាប់កីឡាករល្អប្រចាំខែ ទទួលបានម៉ូតូមួយគ្រឿង ពីម្ចាស់ឧបត្ថម្ភក្រុមហ៊ុន Suzuki Motor Co., LTD ប៉ុន្តែសម្រាប់នៅរដូវកាលថ្មី ឆ្នាំ២០២៤-២៥នេះ ក្រុមហ៊ុន Cambodian Premiere League បានសម្រេចផ្ដល់ជាទឹកប្រាក់ចំនួន ៦០០ ដុល្លារវិញ៕

តោះ! មកស្គាល់បេក្ខភាពប្រជែងពានកីឡាករឆ្នើមលីគកំពូលកម្ពុជា ប្រចាំខែកុម្ភៈ

អត្ថបទទាក់ទង