Close

សោកស្ដាយណាស់! កម្ពុជា របួសកីឡាករសំខាន់២រូប ក្នុងជំនួបជាមួយ សិង្ហបុរី

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០២៤ កីឡា
សោកស្ដាយណាស់! កម្ពុជា របួសកីឡាករសំខាន់២រូប ក្នុងជំនួបជាមួយ សិង្ហបុរី សោកស្ដាយណាស់! កម្ពុជា របួសកីឡាករសំខាន់២រូប ក្នុងជំនួបជាមួយ សិង្ហបុរី

(បាល់ទាត់)៖ ក្នុងបរាជ័យ ២ទល់នឹង១ របស់កម្ពុជា ក្រោមថ្វីជើងក្រុមជម្រើសជាតិសិង្ហបុរី ក្នុងពានរង្វាន់ ASEAN Mitsubishi Electric Cup 2024 កាលពីយប់មិញនេះ បានធ្វើឲ្យក្រុមគោព្រៃកម្ពុជា បាត់បង់កីឡាករសំខាន់ចំនួន២រូប ដែលលេងនៅតំបន់ការពារ និងតំបន់បម្រើ។

ទី១ គឺកីឡាករចូលសញ្ជាតិរបស់វិសាខា កាន់ ម៉ូ ដែលជាខ្សែការពារដ៏ល្អ លេងជាខ្សែការពារកណ្ដាល បានប៉ះទង្កិចជាមួយកីឡាករសិង្ហបុរី អំឡុងពេលលើកបាល់ជ្រុងនៅនាទី៦៩។ បន្ទាប់ពីចប់ការប្រកួតសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសថា “ក្នុងអំឡុងពេលប្រកួតជាមួយប្រទេសសិង្ហបុរីកីឡាករ កាន់ ម៉ូ បានប៉ះទង្គិចគ្នានៅផ្នែកក្បាល Head Concussion ស្ថានភាពរបួសទាមទារការដេរ ១០ថ្នេរ ហើយផ្នែកក្បាលដែលត្រូវបានប៉ះទង្គិច ត្រូវបានស្កេនសម្រាប់ការត្រួតពិនិត្យ។ កីឡាករ Faeez Khan កំពុងស្នាក់នៅបន្ទប់សង្គ្រោះបន្ទាន់ ដើម្បីឱ្យគ្រូពេទ្យតាមដានស្ថានភាពរបស់គាត់បន្ត។ យើងទាំងអស់គ្នាពីគ្រួសារបាល់ទាត់កម្ពុជា និងបងប្អូនប្រជាជនកម្ពុជាទាំងអស់គ្នាមានមោទនភាពសម្រាប់ភាពក្លាហានហ៊ានលេងដោយមិនខ្លាចលះបង់រាងកាយសាច់ឈាមរបស់ខ្លួន ដើម្បីជាតិខ្មែរយើង នេះគឺជាគំរូដ៏ល្អនិងស័ក្តិសមជាប្រធានក្រុមជម្រើសជាតិកម្ពុជា ហើយយើងសូមជូនពរឱ្យ Kan Mo ឆាប់ជាសះស្បើយ”។

សោកស្ដាយណាស់! កម្ពុជា របួសកីឡាករសំខាន់២រូប ក្នុងជំនួបជាមួយ សិង្ហបុរី

ទី២ គឺកីឡាកររបស់ព្រះខ័នរាជស្វាយរៀង ខ្សែបម្រើ គឹម សុខយុទ្ធ បានរងរបួសសរសៃពួរ Hamstring បន្ទាប់ពីប្រឹងរត់ដោយប្រើល្បឿនលឿនពេក។ ដូចគ្នា និងកីឡាករ កាន់ ម៉ូ បន្ទាប់ពីចប់ការប្រកួតសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសថា “ក្នុងអំឡុងពេលប្រកួតជាមួយប្រទេសសិង្ហបុរី កីឡាករ គឹម សុខយុទ្ធ បានរងរបួសសរសៃពួរ Hamstring ពេលនេះ ស្ថានភាពរបួសត្រូវបានស្កេន ដើម្បីឱ្យគ្រូពេទ្យត្រួតពិនិត្យស្ថានភាពរបស់គាត់។ បងប្អូនប្រជាជនកម្ពុជាយើងទាំងអស់គ្នា មានមោទនភាពសម្រាប់ភាពក្លាហានហ៊ានលេងដោយមិនខ្លាចលះបង់រាងកាយរបស់ខ្លួនដើម្បីជាតិខ្មែរយើងនេះ។ យើងសូមជូនពរឱ្យ Kim Sok YuTh ឆាប់ជាសះស្បើយ”។

សោកស្ដាយណាស់! កម្ពុជា របួសកីឡាករសំខាន់២រូប ក្នុងជំនួបជាមួយ សិង្ហបុរី

មែនទែនទៅ ការប្រកួតយប់មិញនេះ ក្រុមគោព្រៃកម្ពុជា ហាក់ធ្វើបានល្អ ជាងក្រុមម្ចាស់ផ្ទះ ប៉ុន្តែមិនមានសំណាង ខណៈក្រុម សិង្ហបុរី ទទួលបានកាដូ២គ្រាប់នៅដើមតង់ តែសុទ្ធតែជាការបង្កកំហុសរបស់អ្នកចាំទីកម្ពុជា។ ការប្រកួតយប់មិញនេះ បើមើលពីស្ថិតិ កម្ពុជា មិនសមចាញ់នោះទេ ពោលគឺ កម្ពុជា គ្រប់គ្រងបាល់ ៥៤% ស៊ុតសរុប ១៥ជើង ត្រូវទី ៧ដង រកបានតែ ១គ្រាប់គត់ ខណៈ សិង្ហបុរី គ្រប់គ្រងបាល់បាន ៤៧% ស៊ុតសរុប ៤ជើង ត្រូវទី ៣ដងប៉ុណ្ណោះ ប៉ុន្តែរកបានតែ ២គ្រាប់។

តាមរយៈលទ្ធផលនេះ បានធ្វើឲ្យកម្ពុជា ដែលមុនប្រកួតឈរលេខ២ ធ្លាក់មកកាន់លេខ៤ ក្នុងតារាងពិន្ទុ នៃពូល A មានត្រឹម ១ពិន្ទុប៉ុណ្ណោះ ខណៈ ម៉ាឡេស៊ី ឡើងឈរកំពូលតារាងបណ្ដោះអាសន្ន មាន ៤ពិន្ទុ បន្ទាប់ពីយកឈ្នះ ទីម័រខាងកើត យប់មិញ ក្នុងលទ្ធផល ៣ទល់នឹងនឹង២។ កម្ពុជា នៅសល់តែ ២ប្រកួតទៀតប៉ុណ្ណោះ ដោយត្រូវប៉ះជាមួយ ទីម័រខាងកើត នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ នាពហុកីឡដ្ឋានជាតិអូឡាំពិក បន្ទាប់មក ត្រូវប៉ះជាមួយ ថៃ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ នាកីឡដ្ឋាន Rajamangala ប្រទេសថៃ។

គួរបញ្ជាក់ថា ក្នុងពានរង្វាន់ ASEAN Mitsubishi Electric Cup 2024 ក្រុមជម្រើសកម្ពុជា ស្ថិតក្នុងពូល A ជាមួយ ក្រុមជម្រើសជាតិថៃ ម៉ាឡេស៊ី សិង្ហបុរី និងទីម័រខាងកើត ខណៈពូល B មានក្រុមជម្រើសជាតិវៀតណាម ឥណ្ឌូណេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា និងឡាវ៕

សោកស្ដាយណាស់! កម្ពុជា របួសកីឡាករសំខាន់២រូប ក្នុងជំនួបជាមួយ សិង្ហបុរី

អត្ថបទទាក់ទង