Close

លីគកំពូលកម្ពុជា សប្ដាហ៍ទី៤ ចាប់ផ្តើមវិញនៅចុងសប្ដាហ៍នេះ!

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៤ កីឡា
លីគកំពូលកម្ពុជា សប្ដាហ៍ទី៤ ចាប់ផ្តើមវិញនៅចុងសប្ដាហ៍នេះ! លីគកំពូលកម្ពុជា សប្ដាហ៍ទី៤ ចាប់ផ្តើមវិញនៅចុងសប្ដាហ៍នេះ!

បន្ទាប់ពីសម្រាក២សប្ដាហ៍ ពេលនេះការប្រកួតលីគកំពូលកម្ពុជា ឬ Cambodian Premier League នឹងត្រលប់មកវិញនៅសប្ដាហ៍នេះ ក្នុងនោះ ការប្រកួតថ្ងៃសៅរ៍ មាន៣ប្រកួត លេងនៅម៉ោងដំណាលគ្នា រួមមាន៖ សេះមាសវិសាខា បើកទ្វាកីឡដ្ឋានព្រីនស៍ ទទួលក្រុមខ្លាំង ព្រះខ័នរាជស្វាយរៀង វេលាម៉ោង ៦:០០ នាទីល្ងាច, បឹងកេត បើកទ្វារពហុកីឡដ្ឋានជាតិ អូឡាំពិក ទទួលណាហ្គាវើលដ៏ និង កងយោធពលខេមរភូមិន្ទ ត្រូវទទួលក្រុមឡាយហ្វ ខេត្តព្រះសីហនុ នាកីឡដ្ឋានស្តាតចាស់ ។

លីគកំពូលកម្ពុជា សប្ដាហ៍ទី៤ ចាប់ផ្តើមវិញនៅចុងសប្ដាហ៍នេះ!

ចំណែកឯថ្ងៃអាទិត្យ មានការប្រកួតចំនួន២គូ គិរីវង់សុខសែនជ័យ ទទួលក្រុមសិង្ហក្រហមភ្នំពេញក្រោន វេលាម៉ោង ៣:៣០ នាទីរសៀល នាកីឡដ្ឋានគិរីវង់សុខសែនជ័យ និង អាយអេសអាយដង្កោសែនជ័យ ត្រូវទទួលក្រុមមកពីសៀមរាប អង្គរថាយហ្គឺរ វេលាម៉ោង ៦:០០នាទីល្ងាច នាកីឡដ្ឋាន AIA Stadium, KMH Park ។

គួរបញ្ជាក់ថា ឆ្លងកាត់ការប្រកួតចំនួន៣សប្ដាហ៍ ក្រុមព្រះខ័នរាជស្វាយរៀង បន្ដឈរកំពូលតារាងមាន ៩ពិន្ទុ មានគ្រាប់បាល់ចំណេញ ១៥គ្រាប់, លេខ២ ភ្នំពេញក្រោន មាន៩ពិន្ទុ មានគ្រាប់បាល់ចំណេញ ៤គ្រាប់ និងលេខ៣ ណាហ្គាវើលដ៏ មាន ៦ពិន្ទុ មានគ្រាប់បាល់ចំណេញ ៣គ្រាប់ ៕

លីគកំពូលកម្ពុជា សប្ដាហ៍ទី៤ ចាប់ផ្តើមវិញនៅចុងសប្ដាហ៍នេះ!

អត្ថបទទាក់ទង