ផ្លូវការ! រដូវកាលក្រោយ កម្ពុជា មាន ២ក្រុម ចូលរួមប្រកួតពានរង្វាន់ AFC Challenge League
នៅមុននេះបន្តិច! ទំព័រផ្លូវការរបស់ក្រុមហ៊ុនលីគកំពូលកម្ពុជា ដែលមានឈ្មោះថា Cambodian Premier League បានប្រកាសថា នៅរដូវកាលក្រោយនេះ ពោលគឺរដូវកាល ២០២៥-២៦ កម្ពុជា នឹងក្រុមរហូតដល់២ ចូលរួមប្រកួតប្រជែងក្នុងពានរង្វាន់កម្រិតទី៣ ទ្វីបអាស៊ី AFC Challenge League 2025/26។
បើតាមការប្រកាសរបស់ក្រហមហ៊ុនលីគ ដែលដកស្រង់ពីវេបសាយផ្លូវការរបស់ 𝐀𝐅𝐂 ចេញផ្សាយនៅថ្ងៃនេះ សមាសភាពក្លិបបាល់ទាត់ទាំងពីរ នឹងតំណាងក្លិបបាល់ទាត់ប្រទេសកម្ពុជា នៅរដូវកាល ២០២៥/២៦ ក្នុងនោះ ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង បានកៅអីចូល វគ្គចែកពូល (Group Stage) ដោយស្វ័យប្រវត្តិ ខណៈក្លិបបាល់ទាត់ ភ្នំពេញក្រោន ត្រូវលេងវគ្គជម្រុះ (Preliminary round)។
គួររំលឹកថា កាលពីរដូវកាលមុន កម្ពុជា មាន ១ក្រុមប៉ុណ្ណោះ ដែលបានចូលរួមព្រឹត្តិការណ៍បាល់ទាត់កម្រិតទី៣ ទ្វីបអាស៊ីនេះ គឺក្លិបព្រះខ័នរាជស្វាយរៀង ហើយពួកគេក៏បានកសាងប្រវត្តិសាស្ដ្រថ្មី ដែលបានឈានដល់វគ្គផ្ដាច់ព្រ័ត្រ មុនចាញ់ ក្រុម FK Arkadag របស់ប្រទេសតួកម៉េនីស្ថាន បានត្រឹមជើងឯករង៕