Close

រសៀលនេះ! ព្រះខ័នរាជស្វាយរៀង នឹងធ្វើដំណើរទៅសួរសុក្ខទុក ISI ដង្កោសែនជ័យ នៅ AIA KMH Park

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០២៤ កីឡា
រសៀលនេះ! ព្រះខ័នរាជស្វាយរៀង នឹងធ្វើដំណើរទៅសួរសុក្ខទុក ISI ដង្កោសែនជ័យ នៅ AIA KMH Park រសៀលនេះ! ព្រះខ័នរាជស្វាយរៀង នឹងធ្វើដំណើរទៅសួរសុក្ខទុក ISI ដង្កោសែនជ័យ នៅ AIA KMH Park

ក្រុមការពារដំណែងជើងឯកព្រះខ័នរាជស្វាយរៀង នឹងធ្វើដំណើរទៅសួរទុក្ខក្រុម ISI ដង្កោសែនជ័យ នៅកីឡដ្ឋាន AIA KMH Park វេលាម៉ោង ៦៖០០នាទីល្ងាច ក្នុងការប្រកួតលីគកំពូលកម្ពុជា (Cambodian Premier League) សប្ដាហ៍ទី២។

ក្នុងការប្រកួតសប្ដាហ៍ទី១ ក្រុមព្រះខ័នរាជស្វាយរៀង បានលត់ក្រុមកងយោធពលខេមរភូមិន្ទ (Tiffy Army FC) យ៉ាងចាស់ដៃ ក្នុងលទ្ធផល ៧-០ ខណៈក្រុម ISI ដង្កោសែនជ័យ បានយកឈ្នះ ក្រុមបាល់ទាត់ឡាយហូ ខេត្តព្រះសីហនុ ក្នុងលទ្ធផល ១-០ ។

មុនប៉ះគ្នាក្នុងសប្ដាហ៍ទី២នេះ គ្រូបង្វឹកក្រុមទាំងពីរ ក៏បានបង្ហាញពីការតាំងចិត្តរៀងៗផងដែរ ដោយគ្រូព្រះខ័នរាជស្វាយរៀង បានលើកឡើងថា ក្រុមទាំងមូលនឹងផ្ដោតលើការប្រកួតនេះ ខណៈគ្រូ ISI ខ្លួនមានទំនុកចិត្តក្នុងការប្រកួតនេះ ព្រោះលេងនៅដីរបស់ខ្លួន។

រសៀលនេះ! ព្រះខ័នរាជស្វាយរៀង នឹងធ្វើដំណើរទៅសួរសុក្ខទុក ISI ដង្កោសែនជ័យ នៅ AIA KMH Park

-ចំណាប់អារម្មណ៍លោក Josep Muñoz គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង ៖«យើងមានការប្រកួតលើកទីពីរ ក្នុងលីកនៅថ្ងៃសុក្រនេះ និងការប្រកួតវគ្គ ចែកពូល Shopee Cup ប្រកួតដំបូងនៅថ្ងៃពុធបន្ទាប់នៅប្រទេស ម៉ាឡេស៊ី នេះជារបៀបក្នុងការប្រកួតនៅរដូវកាលនេះ ហើយជាមូល ហេតុដែលយើងមានសមាសភាពកីឡាករច្រើន និងប្រកួតប្រជែង»។

លោកបានបន្ថែមថា៖« សម្រាប់ការប្រកួតថ្ងៃសុក្រនេះ យើងដឹងថាការប្រកួតក្នុងកីឡដ្ឋាន AIA មិនដែលងាយស្រួលនោះទេ។ ISI រក្សាក្រុមបានល្អកាលពីរដូវកាលមុន ហើយពួកគេស្គាល់គ្នាល្អណាស់។ ខ្ញុំចូលចិត្តស្ទីលលេងបាល់ទាត់របស់ពួកគេ ហើយតែងតែរីករាយក្នុងការលេងជាមួយក្រុមដែលចូលចិត្តកីឡា បាល់ទាត់ជាការប្រកួតប្រជែង មិនមែនជាការប្រយុទ្ធនោះទេ។ យើងចង់បន្តធ្វើឱ្យបានល្អក្នុងការប្រកួត និងមានមានការបញ្ចប់ទីច្បាស់ ជាងមុនក្នុងប្រអប់ទី ក្នុងនាមជាខ្ញុំគ្រូបង្វឹក ខ្ញុំដឹងថាខ្ញុំអាចប្រើកីឡាករ ណាក៏បានក្នុងការប្រកួតណាមួយ ហើយកម្រិតនៃក្រុមមិនធ្លាក់ចុះឡើយ។ ខ្ញុំសប្បាយចិត្ត និងមានទំនុកចិត្តចំពោះរឿងនេះ។ កីឡាករទាំងអស់ ខិតខំហ្វឹកហាត់ខ្លាំង និងមានកម្រិតគុណភាព និងការប្ដេជ្ញាចិត្តខ្ពស់។ អ្វីដែលសំខាន់បំផុតគឺ TEAM »៕

រសៀលនេះ! ព្រះខ័នរាជស្វាយរៀង នឹងធ្វើដំណើរទៅសួរសុក្ខទុក ISI ដង្កោសែនជ័យ នៅ AIA KMH Park

-ចំណាប់អារម្មណ៍លោក BOTIOBA BOUYALOUA JEAN គ្រូបង្វឹក ISI ដង្កោសែនជ័យ៖«យើងមានទំនុកចិត្តលើការប្រកួតនេះព្រោះលេងនៅលើដីយើង ទោះបីជាមានភាពតានតឹង ហើយកីឡាករស្វាយរៀងគ្រប់រូបសុទ្ធតែអាចរកគ្រាប់បាល់បាន ប៉ុន្តែយើងនឹងបង្ហាញនូវអ្វីដែលថ្មី»។

បន្ទាប់ពីប្រកួតនេះ ព្រះខ័នរាជស្វាយរៀង នឹងត្រូវប្រកួតបើកឆាកក្នុងពានរង្វាន់ Shopee Cup របស់ខ្លួន ជាមួយនឹងម្ចាស់ផ្ទះ Terengganu FC នាពាក់កណ្ដាលសប្ដាហ៍ក្រោយ ពោលគឺថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ០៨:០០ នាទីយប់ (ម៉ោងនៅកម្ពុជា) នៅកីឡដ្ឋាន Sultan Mizan Zainal Abidin Stadium៕