Close

ព្រះខ័នរាជស្វាយរៀង ចេញដំណើរទៅទៅកាន់ប្រទេសថៃ ចូលរួមការប្រកួតពានរង្វាន់ ASEAN Club Championship Shopee Cup

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០២៤ កីឡា
ព្រះខ័នរាជស្វាយរៀង ចេញដំណើរទៅទៅកាន់ប្រទេសថៃ ចូលរួមការប្រកួតពានរង្វាន់ ASEAN Club Championship Shopee Cup ព្រះខ័នរាជស្វាយរៀង ចេញដំណើរទៅទៅកាន់ប្រទេសថៃ ចូលរួមការប្រកួតពានរង្វាន់ ASEAN Club Championship Shopee Cup

កាលពីព្រឹកមិញនេះ ក្រុមព្រះខ័នរាជស្វាយរៀង ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Pep Munoz បានធ្វើណើរទៅកាន់ប្រទេសថៃ ដើម្បីចូលរួមការប្រកួតពានរង្វាន់ ASEAN Club Championship Shopee Cup វគ្គសំន្សំពិន្ទុក្នុងពូល។

នៅថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៧:០០ យប់ ក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា និងត្រូវប្រកួតតទល់ជាមួយសមាជិកលីគកំពូលថៃ BG Pathum United FC នាពហុកីឡដ្ឋាន Pathum Thani ប្រទេសថៃ។ បច្ចុប្បន្ន ក្រុម BG Pathum United FC កំពុងឈរលេខ៤ ក្នុងលីគកំពូលថៃ ដោយឆ្លងកាត់តាមរយៈការប្រកួតចំនួន៧ ឈ្នះ៤ ស្មើ១ និងចាញ់២ មាន ១៣ពិន្ទុ។

ព្រះខ័នរាជស្វាយរៀង ចេញដំណើរទៅទៅកាន់ប្រទេសថៃ ចូលរួមការប្រកួតពានរង្វាន់ ASEAN Club Championship Shopee Cup

ក្រុម BG Pathum United FC គឺជាក្រុមមួយដែលសំបូរទៅដោយកីឡាករ Super Star របស់ថៃ ដែលមានដូចជា កីឡាករ Chanathip Songkrasin រហស្សនាម Messi J របស់ថៃ, Teerasil Dangda, អ្នកចាំទី Pisan Dorkmaikaew និង Jaroensak Wonggorn។

ក្នុងការប្រកួតបើកឆាកពានរង្វាន់ក្លឹបប្រចាំតំបន់អាស៊ាន (ASEAN Club Championship-Shopee Cup 2024/2025) ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង របស់កម្ពុជា បានយកឈ្នះ ក្រុមម្ចាស់ផ្ទះ 𝗧𝗲𝗿𝗲𝗻𝗴𝗴𝗮𝗻𝘂 របស់ម៉ាឡេស៊ី ក្នុងលទ្ធផល ៣-២ ខណៈក្រុម BG Pathum United FC របស់ថៃ បានត្រឹមស្មើជាមួយ ក្រុម PSM របស់ឥណ្ឌូនេស៊ី ក្នុងលទ្ធផល ០-០។

បច្ចុប្បន្ន ក្រុម ĐÔNG Á THANH HÓA FC របស់វៀតណាម កំពុងឈរកំពូលតាងមាន ៣ពិន្ទុ ស្មើក្រុមព្រះខ័នរាជស្វាយរៀង ដែលឈរលេខ២, ក្រុម BG Pathum United របស់ថៃ ឈរលេខ៣, PSM របស់ឥណ្ឌូណេស៊ី ឈរលេខ៤, Terengganu របស់ម៉ាឡេស៊ី ឈរលេខ៥ ខណៈ Shan United របស់ពីមីយ៉ាន់ម៉ា ឈរបាតតារាង។

គួរឱ្យដឹងផងដែរថា ក្នុងពានរង្វាន់ Shopee Cup នេះ ព្រះខ័នរាជស្វាយរៀង ស្ថិតក្នុងពូល A ជាមួយ BG Pathum United FC របស់ថៃ , Terengganu FC របស់ម៉ាឡេស៊ី, PSM Makassar របស់ឥណ្ឌូនេស៊ី , Đông Á Thanh Hóa FC របស់វៀតណាម និង Shan United FC របស់មីយ៉ាន់ម៉ា៕

ព្រះខ័នរាជស្វាយរៀង ចេញដំណើរទៅទៅកាន់ប្រទេសថៃ ចូលរួមការប្រកួតពានរង្វាន់ ASEAN Club Championship Shopee Cup