Close

លីគកំពូលកម្ពុជា៖ ព្រះខ័នរាជស្វាយរៀង បន្តឈរកំពូលតារាង គិតត្រឹមសប្ដាហ៍ទី២

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០២៤ កីឡា
លីគកំពូលកម្ពុជា៖ ព្រះខ័នរាជស្វាយរៀង បន្តឈរកំពូលតារាង គិតត្រឹមសប្ដាហ៍ទី២ លីគកំពូលកម្ពុជា៖ ព្រះខ័នរាជស្វាយរៀង បន្តឈរកំពូលតារាង គិតត្រឹមសប្ដាហ៍ទី២

(បាល់ទាត់)៖ ការប្រកួតបាល់ទាត់លីគកំពូលកម្ពុជា ឬ Cambodian Premier League 2024-25 បានបញ្ចប់សប្ដាហ៍ទី២ហើយ ដោយក្នុងនោះគេសង្កេតឃើញថា ក្រុមព្រះខ័នរាជស្វាយរៀង បន្តឈរកំពូលតារាង មាន ៦ពិន្ទុ ស្មើគ្នាជាមួយ ភ្នំពេញក្រោន និងណាហ្គាវើលដ៍

ការប្រកួត Cambodian Premier League គិតត្រឹម២សប្ដាហ៍ដំបូងនេះ មានគ្រាប់បាល់កើតឡើងសរុបរហូតដល់ ៣១គ្រាប់។ គិតត្រឹម២ប្រកួតនេះ ក្រុមព្រះខ័នរាជស្វាយរៀង ភ្នំពេញក្រោន និងណាហ្គាវើលដ៍ ឈ្នះគ្រប់ប្រកួត ខណៈក្រុមវិសាខា គិរីវង់សុខសែនជ័យ និង កងយោធពលខេមរភូមិន្ទ ជាក្រុមចាញ់គ្រប់ប្រកួត ពោលគឺមិនទាន់មានពិន្ទុរាប់ឡើយ។

លីគកំពូលកម្ពុជា៖ ព្រះខ័នរាជស្វាយរៀង បន្តឈរកំពូលតារាង គិតត្រឹមសប្ដាហ៍ទី២

+សរុបលទ្ធផលការប្រកួត Cambodian Premier League សប្ដាហ៍ទី២៖
– ព្រះខ័នរាជស្វាយរៀង ៤-១ អាយអេសអាយ ដង្កោសែនជ័យ
– គិរីវង់សុខសែនជ័យ ១-២ បឹងកេត
-ភ្នំពេញក្រោន ២-១ កងយោធពលខេមរភូមិន្ទ
– ក្លិបបាល់ទាត់ឡាយហូ ខេត្តព្រះសីហនុ ១-១ សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ
-ណាហ្គាវើលដ៍ ១-០ វិសាខា ។

+តារាងពិន្ទុ Cambodian Premier League គិតត្រឹមសប្ដាហ៍ទី១៖
១.ព្រះខ័នរាជស្វាយរៀង ៦ពិន្ទុ
២.ភ្នំពេញក្រោន ៦ពិន្ទុ
៣.ណាហ្គាវើលដ៍ ៦ពិន្ទុ
៤.បឹងកេត ៣ពិន្ទុ
៥.អង្គរថាយហ្គឺរ ៣ពិន្ទុ
៦.អាយអេសអាយ ដង្កោសែនជ័យ ៣ពិន្ទុ
៧.ក្លិបបាល់ទាត់ឡាយហូ ខេត្តព្រះសីហនុ ១ពិន្ទុ
៨.សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ១ពិន្ទុ
៨.វិសាខា ០ពិន្ទុ
១០.គិរីវង់សុខសែនជ័យ ០ពិន្ទុ
១១.កងយោធពលខេមរភូមិន្ទ ០ពិន្ទុ៕

លីគកំពូលកម្ពុជា៖ ព្រះខ័នរាជស្វាយរៀង បន្តឈរកំពូលតារាង គិតត្រឹមសប្ដាហ៍ទី២

អត្ថបទទាក់ទង