Close

តោះ! មកដឹងពីទីផ្សារដោះដូរកីឡាករលីគកំពូលកម្ពុជា គិតត្រឹមថ្ងៃ ពុធ នេះ

ដោយ៖ Chhan Sreyka ​​ | ម្សិលមិញ ម៉ោង 3:39 am កីឡា
តោះ! មកដឹងពីទីផ្សារដោះដូរកីឡាករលីគកំពូលកម្ពុជា គិតត្រឹមថ្ងៃ ពុធ នេះ តោះ! មកដឹងពីទីផ្សារដោះដូរកីឡាករលីគកំពូលកម្ពុជា គិតត្រឹមថ្ងៃ ពុធ នេះ

បន្ទាប់ពីលីគកំពូលកម្ពុជា ឬ Cambodian Premier League រដូវកាល ២០២៤-២៥ បានបញ្ចប់ ដោយក្រុមព្រះខ័នរាជស្វាយរៀង ក្លាយជាម្ចាស់ជើងឯក ពេលនេះ គេសង្កេតឃើញថា ក្លិបបាល់ទាត់មួយចំនួនចាប់ផ្ដើមធ្វើការរុះរើក្រុមឡើងវិញ ដើម្បីត្រៀមខ្លួនប្រកួតប្រជែងនៅរដូវកាលថ្មី។

គិតត្រឹមព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ នេះ ក្លិបជាច្រើនបានធ្វើការចែកផ្លូវជាមួយកីឡាកររបស់ខ្លួន ភាគច្រើនជាកីឡាករបរទេស ដ្បិតពួកគេមានតម្លៃពលកម្មប្រចាំខែថ្លៃជាងកីឡាករក្នុងស្រុក។

ក្នុងចំណោមក្លិបទាំងអស់ គេសង្កេតឃើញថា សមាគមបាល់ទាត់ក្រសួងមហាផ្ទៃ
ដូចជាមានភាពស្ងប់ស្ងាត់ខ្លាំង ខណៈក្លិបព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន
និងវិសាខា ហាក់មានភាពមមាញឺកខ្លាំង ។

ខាងក្រោមនេះ ជាកីឡាករដែលផ្ទេរចេញ ផ្ទេរចូល តាមក្លិបទាំង ១១ នៃខេមបូឌានព្រីមៀរលីគ ២០២៥/២០២៦ គិតត្រឹមព្រឹក ថ្ងៃទី១១ មិថុនា ឆ្នាំ២០២៥។
១-ព្រះខ័នរាជស្វាយរៀង
ចូល ៖ សុផល ឌីម៉ង់, ចន្ថា ចន្ទាកា
ចេញ ៖ Moresche, Pablo Agusto, Breno Caetano, នីក ថេឡរ, នី សុខរី, Gabriel Silva

២-ភ្នំពេញក្រោន
ចូល ៖ អត់មាន
ចេញ ៖ យូឌៃ អូកាវ៉ា, តាកាកិ អូសេ, Ibeh Ofufu, Jelle Goselink, Jarvier Gayoso, នេតូ រុនដុន

៣-វិសាខា
ចូល ៖ Breno Caetano, ទៀត គីមហេង, ចាន់ ឡូអិច
ចេញ ៖ Mike Ott, Karasausks Artur, Ramon Tanque

តោះ!មកដឹងពីទីផ្សារដោះដូរកីឡាករលីគកំពូលកម្ពុជា គិតត្រឹមថ្ងៃ ពុធ នេះ

៤-ណាហ្គាវើលដ៍
ចូល ៖ អត់មាន
ចេញ ៖ Yuta Kikuchi, Hugo Kametani, ផេម តៅសិញ, ហេង ទីណា, Marcio Marques

៥-អង្គរថាយហ្គឺរ
ចូល ៖ Matheus Freitas, ទីន រ៉ាហ្សាក់, នី សុខរី
ចេញ ៖ សុផល ឌីម៉ង់, Kodai Nagashima, Taiga Kitajima, Ben Nugent, Asano Shuto, Joao Pedro, នុន ណាត, នង វីឡីក, ប៊ុន ម៉ៅ

៦-អាយអេសអាយ ដង្កោសែនជ័យ
ចូល ៖ Emmanuel Chinonso (តម្លើងពីក្រុមយុវជន)
ចេញ ៖ ឃុន សេងថៃ, David Julien, កែម វ៉ាន់ដា, Kazu Yanagidate, ដោ រ៉ូហ្សាន់, ឆេង ចាន់ថា, Ndongo Louis Willy

៧-សមាគមបាល់ទាត់ ខ.ភ.ម
ចូល ៖ អត់មាន
ចេញ ៖ លឹម អារុណរ៉េយមិន, ទ្រី ប៊ុនស៊ាងយ៉ាលីន្ទ, សុន ចិន្នា

៨-គិរីវ់សុខសែនជ័យ
ចូល ៖ អត់មាន
ចេញ ៖ ម៉ៅ ណារិទ្ធ, Neville Mbanwei Tengeg, Reon Saito

តោះ!មកដឹងពីទីផ្សារដោះដូរកីឡាករលីគកំពូលកម្ពុជា គិតត្រឹមថ្ងៃ ពុធ នេះ

៩-ឡាយហ្វ ខេត្តព្រះសីហនុ
ចូល ៖ អត់មាន
ចេញ ៖ Seo-in Kim, ទៀត គីមហេង, រង់ ពិសី, ម៉េង សុភា, Kipson Atuheire, Okoro Osa Orobosa

១០- សមាគមបាល់ទាត់ មហាផ្ទៃ
ចូល ៖ អត់មាន
ចេញ ៖ ទីន រ៉ាហ្សាក់

-បឹងកេត
ចូល ៖ លឹម អារុណរេយមិន
ចេញ ៖ ចន្ថា ចន្ទាកា, Stefan Golubovic, Ryohei Yoshihama ៕

តោះ!មកដឹងពីទីផ្សារដោះដូរកីឡាករលីគកំពូលកម្ពុជា គិតត្រឹមថ្ងៃ ពុធ នេះ

អត្ថបទទាក់ទង