Close

លោក Trump អះអាងថា អ៊ីរ៉ង់ស្ថិតក្នុងស្ថានភាព «ដួលរលំ» និងចង់ឲ្យបើកច្រក Hormuz ឲ្យបានឆាប់

ដោយ៖ Chhan Sreyka ​​ | 43 នាទីមុន ព័ត៌មានអន្តរជាតិ
លោក Trump អះអាងថា អ៊ីរ៉ង់ស្ថិតក្នុងស្ថានភាព «ដួលរលំ» និងចង់ឲ្យបើកច្រក Hormuz ឲ្យបានឆាប់ លោក Trump អះអាងថា អ៊ីរ៉ង់ស្ថិតក្នុងស្ថានភាព «ដួលរលំ» និងចង់ឲ្យបើកច្រក Hormuz ឲ្យបានឆាប់

វ៉ាស៊ីនតោន៖ លោកប្រធានាធិបតី Donald Trump បានអះអាងកាលពីថ្ងៃអង្គារថា អ៊ីរ៉ង់បានជូនដំណឹងដល់សហរដ្ឋអាមេរិកថា ខ្លួនកំពុងស្ថិតក្នុងស្ថានភាព «ដួលរលំ» ហើយចង់ឲ្យបើកច្រកសមុទ្រ Hormuz ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ នេះបើតាមការចុះផ្សាយរបស់ Axios ។

ទោះជាយ៉ាងណា មិនទាន់មានការបញ្ជាក់ឯករាជ្យណាមួយអំពីការអះអាងនេះទេ ខណៈអ៊ីរ៉ង់ក៏មិនទាន់បានបញ្ជាក់ជាផ្លូវការថា ខ្លួនមានបំណងបើកច្រកសមុទ្រឡើងវិញដែរ។

ការអះអាងរបស់លោក Trump កើតឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ថា អ៊ីរ៉ង់បានដាក់សំណើមួយទៅសហរដ្ឋអាមេរិក ដើម្បីបើកច្រក Hormuz ឡើងវិញ ខណៈពន្យារកិច្ចចរចានុយក្លេអ៊ែរទៅដំណាក់កាលបន្ទាប់។

លោក Trump អះអាងថា អ៊ីរ៉ង់ស្ថិតក្នុងស្ថានភាព «ដួលរលំ» និងចង់ឲ្យបើកច្រក Hormuz ឲ្យបានឆាប់

ក្នុងការបង្ហោះលើបណ្ដាញសង្គម Truth Social លោក Trump បានសរសេរថា អ៊ីរ៉ង់បានជូនដំណឹងថា ខ្លួនកំពុងប្រឈមបញ្ហាផ្នែកដឹកនាំក្នុងប្រទេស ហើយចង់ឲ្យមានការបើកច្រកសមុទ្រនេះឡើងវិញឲ្យបានឆាប់។

ប្រភពមន្ត្រីអាមេរិកម្នាក់ និងប្រភពផ្សេងទៀតបានឲ្យដឹងថា លោក Trump បានពិភាក្សាបញ្ហានេះជាមួយក្រុមសន្តិសុខជាតិរបស់លោក ប៉ុន្តែមិនទាន់មានការសម្រេចចិត្តណាមួយត្រូវបានធ្វើឡើងនៅឡើយទេ៕