មកស្គាល់កីឡាកររកបានគ្រាប់បាល់ច្រើនជាងគេ នៅលីគកំពូលកម្ពុជា គិតត្រឹមទី១
ការប្រកួតលីគកំពូលកម្ពុជា ឬ Cambodian Premier League រដូវកាល ២០២៤-២៥ បានបញ្ចប់ជុំទី១ ហើយ កាលពីថ្ងៃអាទិត្យ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ខណ:ភ្នំពេញក្រោនជាក្រុមតែមួយគត់បន្តកំណត់ត្រាមិនចាញ់សោះ ១០ប្រកួតជាប់ៗគ្នា។
ដ្បិតភ្នំពេញក្រោន ជាក្រុមខ្លាំង ដែលកំពុងឈរកំពូលតារាង ប៉ុន្តែចំពោះកីឡាករដែលរកបានគ្រាប់បាល់ច្រើនជាងគេ នៅលីគកំពូលកម្ពុជា មិនមែនជាកីឡាកររបស់ ភ្នំពេញក្រោន ឡើយ ប៉ុន្តែក្នុងតារាង Top 10 មានកីឡាកររបស់ក្រុមដែលមានរហស្សនាមថា សឹងក្រហម ចំនួន ៤នាក់ផងដែរ។
ខាងក្រោមនេះជាកីឡាករទាំង១០រកបានគ្រាប់បាល់ច្រើនជាងគេនៅលីគកំពូលកម្ពុជា គិតត្រឹមជុំទី១៖
១ BALANGA AGOSTINHO JOSEMA របស់កងយោធពលខេមរភូមិន្ទ ១៣គ្រាប់
២ DE ANORADE SOUZA RAMON របស់វិសាខា ១០គ្រាប់
៣ GAYOSO JAVIER AUGUSTINE របស់ភ្នំពេញក្រោន ៩គ្រាប់
៤ NNAMDI OFUFU IBEH របស់ភ្នំពេញក្រោន ៨គ្រាប់
៥ RAFAEL ANDRES NIETO ROND របស់ភ្នំពេញក្រោន ៨គ្រាប់
៦ Minagawa Yusuke របស់ណាហ្គាវើលដ៍ ៧គ្រាប់
៧ JELLE JOOST GOSELINK របស់ភ្នំពេញក្រោន ៧គ្រាប់
៨ Roque Silveira Dos Santos, Ch របស់ស្វាយរៀង ៦គ្រាប់
៩ YOSHIHAMA RYOHEI របស់បឹងកេត ៥គ្រាប់
១០ KHAN MOHAMMED FAEEZ របស់វិសាខា ៥គ្រាប់។
គួរបញ្ជាក់ថា ចំពោះកីឡាករទាំង១០ខាងលើ គេសង្កេតឃើញថា សុទ្ធតែជាកីឡាករបរទេសទាំងអស់ ក្នុងមានម្នាក់ជាកីឡាករចូលសញ្ជាតិខ្មែរ គឺកីឡាករ KHAN MOHAMMED FAEEZ ឈ្មោះខ្មែរ កាន់ ម៉ូ រកបាន ៥គ្រាប់ ឈរលេខ១០៕