បឹងកេត អង្គរថាយហ្គឺរ និងណាហ្គាវើលដ៍ អស់ឱកាសប្រជែងពានលីគកំពូលកម្ពុជា
ក្នុងចំណោមក្រុមទាំងកំពូលទាំង៦ នៅលីគកំពូលកម្ពុជា ក្លិបបាល់ទាត់បឹងកេត អង្គរថាយហ្គឺរ និងណាហ្គាវើលដ៍ ក្លាយជាក្រុមអស់ឱកាសប្រជែងពានជាផ្លូវការ ស្របពេលដែល ក្រុមព្រះខ័នរាជស្វាយរៀង ភ្នំពេញក្រោន និងវិសាខា បន្តប្រដេញគ្នាជាមួយ ។
ក្រោយឆ្លងកាត់ ២៦សប្តាហ៍ លើទីលាន ក្លិបបាល់ទាត់បឹងកេត ឈរលេខរៀងទី៦ មាន ៣៣ពិន្ទុ ខណៈ ណាហ្គាវើលដ៍ ក្រោមការដឹកនាំរបស់លោក ឃឹម បូរី ឈរនៅលេខ៥ មាន ៣៦ពិន្ទុ ស្របពេលដែល អង្គរថាយហ្គឺរ ដែលមានលោក ជាប្រធានក្លិប ឈរនៅលេខ៤ ៤០ពិន្ទុ ដែលដាចពិន្ទុពីក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង ចំនួន ២១ពិន្ទុ ស្របពេលការប្រកួតសល់ ៦ប្រកួតទៀត នឹងបញ្ចប់ជាផ្លូវការ។
ទោះបីជាក្រុមទាំង៣នេះ អស់ឱកាសប្រជែងពាន ប៉ុន្តែការប្រកួតកាន់តែល្អមើល ដោយក្លិបកំពូលតារាងទាំង៣ ដែលរួមមាន ស្វាយរៀង ភ្នំពេញក្រោន និងវិសាខា កំពុងប្រទាញប្រទុងពិន្ទុគ្នា ដោយក្រុមលេខ១ និងលេខ២ ខុសពិន្ទុគ្នាតែ ១ពិន្ទុ ប៉ុណ្ណោះ ខណៈក្រុមលេខ២ និងលេខ៣ ខុសគ្នាចំនួន ៤ពិន្ទុ។
គួរបញ្ជាក់ថា គិតត្រឹមសប្ដាហ៍ទី២៦ នេះ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង កំពុងឈរកំពូលតារាង មាន ៦១ពិន្ទុ, ភ្នំពេញក្រោន ឈរលេខ២ មាន ៦០ពិន្ទុ, វិសាខា ឈរលេខ៣ មាន ៥៦ពិន្ទុ, អង្គរថាយហ្គឺរ ឈរលេខ៤ មាន ៤០ពិន្ទុ, ណាហ្គាវើលដ៍ ឈរលេខ៥ មាន ៣៦ពិន្ទុ ខណៈបឹងកេត ឈរលេខ៦ មាន ៣៣ពិន្ទុ៕