Close

យប់នេះ! សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងផ្សាយផ្ទាល់ការប្រកួតវគ្គផ្ដាច់ព្រ័ត្ររបស់ក្រុមជម្រើសជាតិនារីកម្ពុជា

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ ឆ្នាំ២០២៤ កីឡា
យប់នេះ! សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងផ្សាយផ្ទាល់ការប្រកួតវគ្គផ្ដាច់ព្រ័ត្ររបស់ក្រុមជម្រើសជាតិនារីកម្ពុជា យប់នេះ! សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងផ្សាយផ្ទាល់ការប្រកួតវគ្គផ្ដាច់ព្រ័ត្ររបស់ក្រុមជម្រើសជាតិនារីកម្ពុជា

កាលពីយប់ថ្ងៃពុធ ទី៤ ខែធ្នូ ឆ្នាំ២០២៤នេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសថា ការប្រកួតវគ្គផ្ដាច់ព្រ័ត្ររបស់ក្រុមកីឡាការិនីជម្រើសជាតិកម្ពុជា ទល់នឹង ឥណ្ឌូណេស៊ី ក្នុងពានរង្វាន់ AFF Women’s Cup 2024 នៃវគ្គផ្តាច់ព្រ័ត្រ នឹងមានការផ្សាយផ្ទាល់លើ Page ផ្លូវការរបស់ខ្លួន។

ខាងក្រោមនេះជាសេចក្ដីប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា៖
«សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សូមជម្រាបជូនបងប្អូនអ្នកគាំទ្រទាំងអស់ឱ្យបានជ្រាបថា សម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្ររបស់ក្រុមកីឡាការិនីជម្រើសជាតិកម្ពុជា ក្នុងពានរង្វាន់ AFF Women’s Cup 2024 នៃវគ្គផ្តាច់ព្រ័ត្រ នឹងមានការផ្សាយផ្ទាល់នៅលើគេហទំព័រហ្វេសប៊ុកផេកផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងផេកផលិតផលរបស់ក្រុមហ៊ុនVATTANAC ដែលការផ្សាយផ្ទាល់នេះ នាំមកជូនផ្ដាច់មុខដោយក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី។ សូមអរគុណ‌!»។

យប់នេះ! សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងផ្សាយផ្ទាល់ការប្រកួតវគ្គផ្ដាច់ព្រ័ត្ររបស់ក្រុមជម្រើសជាតិនារីកម្ពុជា

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តតាកែវ ក៏នឹងរៀបចំឱ្យមានការផ្សាយបន្តផ្ទាល់ ការប្រកួតខាងលើនេះផងដែរ នៅបរិវេណសួនច្បារមាត់បឹងតាកែវ ដើម្បីចូលរួមគាំទ្រដល់ក្រុមកីឡាការិនីជម្រើសជាតិកម្ពុជា។ ដូច្នេះសូមគោរពអញ្ជើញបងប្អូនចូលរួមទស្សនា និងគាំទ្រឲ្យបានច្រើនកុះករ។

គួរឲ្យដឹងថា នេះគឺជាលើកទីមួយក្នុងប្រវត្តិសាស្រ្តបាល់ទាត់នារីកម្ពុជា ដែលបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់ AFF Women’s Cup ខណៈការចូលរួមចំនួន ៣លើកកន្លងមក នៅឆ្នាំ២០១៨ ២០១៩ និង២០២២ តែមិនដែលឆ្លងផុតវគ្គចែកពូលឡើយ។

គួរបញ្ជាក់ថា ការប្រកួតវគ្គផ្តាច់ព្រាត់ AFF WOMEN’S CUP 2024 រវាងកម្ពុជា និង ឥណ្ឌូនេស៊ី នឹងធ្វើឡើងនៅថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង៧ :៣០ នាទីយប់ នាកីឡដ្ឋាន New Laos National Stadium៕


យប់នេះ! សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងផ្សាយផ្ទាល់ការប្រកួតវគ្គផ្ដាច់ព្រ័ត្ររបស់ក្រុមជម្រើសជាតិនារីកម្ពុជា

អត្ថបទទាក់ទង