Close

តោះ! មកដឹងពីកាលវិភាគប្រកួតក្រុម U20 នារីកម្ពុជា វគ្គជម្រុះក្នុងពានរង្វាន់ AFC Women’s Asian Cup 2026

ដោយ៖ Chhan Sreyka ​​ | 5 ម៉ោងមុន កីឡា
តោះ! មកដឹងពីកាលវិភាគប្រកួតក្រុម U20 នារីកម្ពុជា វគ្គជម្រុះក្នុងពានរង្វាន់ AFC Women’s Asian Cup 2026 តោះ! មកដឹងពីកាលវិភាគប្រកួតក្រុម U20 នារីកម្ពុជា វគ្គជម្រុះក្នុងពានរង្វាន់ AFC Women’s Asian Cup 2026

កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ កន្លងទៅនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសពីលទ្ធផលនៃការចាប់ឆ្នោតក្រុមនារីជម្រើសជាតិកម្ពុជា អាយុក្រោម ២០ឆ្នាំ នៃវគ្គជម្រុះក្នុងពានរង្វាន់ AFC U20 Women’s Asian Cup Thailand 2026 Qualifiers ដោយក្នុងនោះ ក្រុមនារីកម្ពុជា ស្ថិតនៅក្នុងពូល E ជាមួយចិន លីបង់ និងស៊ីរី។

បើតាមផែនការ ការប្រកួតវគ្គជម្រុះក្នុងពានរង្វាន់ AFC U20 Women’s Asian Cup Thailand 2026 Qualifiers នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសចិន។

តោះ! មកដឹងពីកាលវិភាគប្រកួតក្រុម U20 នារីកម្ពុជា វគ្គជម្រុះក្នុងពានរង្វាន់ AFC Women’s Asian Cup 2026

ខាងក្រោមនេះ ជាកម្មវិធីប្រកួតរបស់ក្រុមនារីជម្រើសជាតិកម្ពុជា អាយុក្រោម ២០ឆ្នាំ ៖
ថ្ងៃទី៦ សីហា ២០២៥៖ លីបង់ ប៉ះ កម្ពុជា
ថ្ងៃទី៨ សីហា ២០២៥៖ កម្ពុជា ប៉ះ ចិន
ថ្ងៃទី១០ សីហា ២០២៥៖ កម្ពុជា ប៉ះ ស៊ីរី ។

គួរបញ្ជាក់ថា ពានរង្វាន់ AFC U20 Women’s Asian Cup បង្កើតឡើងដំបូងនៅឆ្នាំ២០០២ ធ្វើឡើងចំនួន ២ឆ្នាំម្ដង ដោយក្រុមនារីជប៉ុន ឈ្នះជើងឯកបានច្រើនជាងគេ ចំនួន ៦លើក ខណៈ កូរ៉េខាងជើង និងកូរ៉េខាងត្បូង ធ្លាប់ឈ្នះ ចំនួន ២លើកដូចគ្នា រីឯ ចិន ធ្លាប់ឈ្នះចំនួន ១លើក៕

តោះ! មកដឹងពីកាលវិភាគប្រកួតក្រុម U20 នារីកម្ពុជា វគ្គជម្រុះក្នុងពានរង្វាន់ AFC Women’s Asian Cup 2026

អត្ថបទទាក់ទង