Close

កីឡាដ្ឋានថ្មី និងទីស្នាក់ការកណ្ដាលរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងរីករូបរាងឡើងក្នុងពេលឆាប់ៗនេះ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី៥ ខែមីនា ឆ្នាំ២០២៥ កីឡា
កីឡាដ្ឋានថ្មី និងទីស្នាក់ការកណ្ដាលរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងរីករូបរាងឡើងក្នុងពេលឆាប់ៗនេះ កីឡាដ្ឋានថ្មី និងទីស្នាក់ការកណ្ដាលរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងរីករូបរាងឡើងក្នុងពេលឆាប់ៗនេះ

កាលពីដើមខែនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានបើកមហាសន្និបាត លើកទី១៩ ឆ្នាំ២០២៥ បូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ក្នុងនោះ បានអនុម័តទៅលើការសាងសង់ “កីឡដ្ឋានគោកធ្លក” និងទីស្នាក់ការកណ្ដាលរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។

កាលពីខែសីហា ឆ្នាំ២០២៤ បន្ទាប់ពីជំនួបរវាងឯកឧត្តមអនុប្រធាន FFC និងប្រធានFIFA នៅទីក្រុងប៉ារីស ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) និងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចុះកិច្ចព្រមព្រៀង និងអនុម័តកញ្ចប់ថវិកានៃគម្រោងសាងសង់កីឡដ្ឋានគោកធ្លក និងទីស្នាក់ការកណ្ដាលរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលនឹងត្រូវចំណាយក្នុងទំហំទឹកប្រាក់សរុប ៤,៤០០,០០០ ដុល្លារ ដោយប្រើប្រាស់ថវិកា Goal Project និង FIFA Forward 2.0 នៅសល់ និងបូករួមទាំង FIFA Forward 3.0។

កីឡាដ្ឋានថ្មី និងទីស្នាក់ការកណ្ដាលរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងរីករូបរាងឡើងក្នុងពេលឆាប់ៗនេះ

កីឡដ្ឋាននេះ នឹងត្រូវបានសាងសង់នៅលើដីរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ផ្ទាល់ នៅភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ដែលនិងអាចផ្ទុកចំនួនអ្នកទស្សនាដល់ទៅ ១២,០០០នាក់ ដោយដំណាក់កាលសាងសង់ដំបូងផ្ទុកបានចំនួន ៤,២០០នាក់។
យោងតាមកាលវិភាគគម្រោង បន្ទាប់ពីទទួលបានលិខិតអនុញ្ញាតសាងសង់ និងឯកសារពាក់ព័ន្ធដទៃទៀត កីឡដ្ឋានគោកធ្លក និងទីស្នាក់ការកណ្តាលរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងត្រូវគ្រោងរៀបចំសម្ពោធ បើកការដ្ឋាន និងចាប់ផ្តើមដំណើរការសាងសង់ក្នុងឆ្នាំ២០២៥ និងបញ្ចប់នៅចុងឆ្នាំ២០២៦។

គួរបញ្ជាក់ថា នាពេលកន្លងមក ក្រុមជម្រើសជាតិកម្ពុជា តែងតែលេងនៅ ពហុកីឡដ្ឋានជាតិអូឡាំពិក ដែលមានទីតាំងនៅចំកណ្ដាលទីក្រុងភ្នំពេញ។ ពហុកីឡដ្ឋាននេះ ពីមុនអាចផ្ទុកទស្សនិកជនបានប្រមាណ ៥ម៉ឺននាក់ តែក្រោយមកបានជួសជុលឡើងវិញ ហើយអាចផ្ទុកអ្នកទស្សនាបានប្រមាណ ៣ម៉ឺននាក់ប៉ុណ្ណោះ។ មួយទៀតនោះគឺពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាពហុកីឡាដ្ឋានធំបំផុតរបស់កម្ពុជា គ្របដណ្តប់លើផ្ទៃដី ជាង ១៦ហិកតា ផ្ទៃដីសាងសង់ប្រមាណ ៨ម៉ឺនម៉ែត្រការ៉េ ចំណាយថវិកាប្រមាណ ១៦០លានដុល្លា ពហុកីឡដ្ឋាននេះ អាចផ្ទុកអ្នកទស្សនាបានរហូតដល់ ៦ ម៉ឺននាក់៕

កីឡាដ្ឋានថ្មី និងទីស្នាក់ការកណ្ដាលរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងរីករូបរាងឡើងក្នុងពេលឆាប់ៗនេះ

អត្ថបទទាក់ទង