Close

FFC បញ្ចេញបញ្ជីឈ្មោះកីឡាករចូលរួមប្រមូលផ្តុំហ្វឹកហាត់ ត្រៀមការប្រកួតមិត្តភាពអន្តរជាតិ ជាមួយ វៀតណាម និងអារូបា

ដោយ៖ Chhan Sreyka ​​ | 21 ម៉ោងមុន កីឡា
FFC បញ្ចេញបញ្ជីឈ្មោះកីឡាករចូលរួមប្រមូលផ្តុំហ្វឹកហាត់ ត្រៀមការប្រកួតមិត្តភាពអន្តរជាតិ ជាមួយ វៀតណាម និងអារូបា FFC បញ្ចេញបញ្ជីឈ្មោះកីឡាករចូលរួមប្រមូលផ្តុំហ្វឹកហាត់ ត្រៀមការប្រកួតមិត្តភាពអន្តរជាតិ ជាមួយ វៀតណាម និងអារូបា

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ហៅកាត់ថា FFC នៅព្រឹកថ្ងៃ អង្គារ ទី១១ ខែមីនា ឆ្នាំ២០២៥នេះ បានប្រកាសបញ្ជីឈ្មោះកីឡាករ ២៣នាក់ ចុងក្រោយ ចូលរួមប្រមូលផ្តុំហ្វឹកហាត់ ដើម្បីត្រៀមការប្រកួតមិត្តភាពអន្តរជាតិ ជាមួយក្រុមជម្រើសជាតិវៀតណាម នឹង ក្រុមជម្រើសជាតិអារូបា។

ក្នុងចំណោមកីឡាករទាំងនោះ គេសង្កេតឃើញថា មានកីឡាករចូលសញ្ជាតិតែ៥នាក់ប៉ុណ្ណោះ ដែលមានដូចជា អូសិ តាកាគី, រ៉ាហ្វេល អ៊ែនទ្រេ នេតូ រ៉ុនដុន , ឃូលីបាលី អាបឌែលខាឌឺ, កាន់ ម៉ូ និង យូឌៃ អូកាវ៉ា ខណៈកីឡាករ មីហ្ស៊ូណូ ហ៊ីការ៉ុ របស់ស្វាយរៀង មិនបានជាប់ឈ្មោះនោះទេ។

ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង និងវិសាខា មានកីឡាករច្រើនជាងគេ ពោលគឺមានរហូតដល់៦នាក់ដូចគ្នា ខណៈភ្នំពេញក្រោន មានកីឡាករ ៥នាក់, បឹងកេត ២នាក់, ណាហ្គាវើលដ៍ ២នាក់, អាយអេសអាយ ដង្កោសែនជ័យ ១នាក់ និងអង្គរថាយហ្គឺរ ចំនួន ១នាក់។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះ ក្នុងការប្រមូលផ្ដុំលើកនេះ កីឡាករដែលបាត់មុខមួយរយៈពេលចុងក្រោយនេះ បានជាប់ជម្រើសជាតិជាថ្មី ដូចជា អ្នកចាំទី កែវ សុខសិលា, តាំង ប៊ុនឆៃ, អ៊ុក សុវណ្ណ, ស៊ិន សុវណ្ណមករា និង ជូ ស៊ិនទី ជាដើម។ ចំណែក កីឡាករវ័យក្មេង សៀង ចន្ធា, លឹម ពិសុទ្ធ, ស រតនា, ហាវ សុខនេត្រ, វីរៈ ដារ៉ា, រ៉េត លីហេង និងញាណ សុស៊ីដាន បន្តជាប់ជម្រើសជាតិ ក្នុងការប្រមូលផ្ដុំនេះ។

FFC បញ្ចេញបញ្ជីឈ្មោះកីឡាករចូលរួមប្រមូលផ្តុំហ្វឹកហាត់ ត្រៀមការប្រកួតមិត្តភាពអន្តរជាតិ ជាមួយ វៀតណាម និងអារូបា

ខាងក្រោមនេះ ជាសមាសភាពនៃក្រុមជម្រើសជាតិកម្ពុកីឡាករចូលរួមប្រមូលផ្តុំហ្វឹកហាត់ ត្រៀមការប្រកួតមិត្តភាពអន្តរជាតិ ជាមួយក្រុមជម្រើសជាតិវៀតណាម នឹង ក្រុមជម្រើសជាតិអារូបា ៖
-កែវ សុខសិលា
-រ៉េត លីហេង
-វីរៈ ដារ៉ា
-តាំង ប៊ុនឆៃ
-អូសិ តាកាគី
-សឿយ វិសាល
-សារ៉េត គ្រីយ៉ា
-កាន់ ម៉ូ
– អ៊ុក សុវណ្ណ
-ផាត សុខា
-យូឌែ អូការ៉ា
-បុង សាំងយូអ៊េល
-ថេឡរ នីកូឡាស់
-ជូ ស៊ិនទី
-ស៊ិន កក្កដា
-ស៊ិន សុវណ្ណមករា
-សៀង ចន្ធា
-រ៉ាហ្វេល អ៊ែនទ្រេ នេតូ រ៉ុនដុន
-លឹម ពិសុទ្ធ
-ញាណ សុស៊ីដាន
-ស រតនា
– ហាវ សុខនេត្រ
-ឃូលីបាលី អាបឌែលខាឌឺ ។

គួរបញ្ជាក់ថា ក្រុមគោព្រៃកម្ពុជា នឹងប្រកួតមិត្តភាពអន្តរជាតិ ជាមួយក្រុមជម្រើសជាតិវៀតណាម នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នៅប្រទេសវៀតណាម និងក្រុមជម្រើសជាតិអារូបា (Aruba) ដែលមកពីទ្វីបអាមេរិកខាងត្បូង នាថ្ងៃអង្គារ ទី២៥ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក)៕

FFC បញ្ចេញបញ្ជីឈ្មោះកីឡាករចូលរួមប្រមូលផ្តុំហ្វឹកហាត់ ត្រៀមការប្រកួតមិត្តភាពអន្តរជាតិ ជាមួយ វៀតណាម និងអារូបា

អត្ថបទទាក់ទង