Close

FFC បង្ហាញបញ្ជីរាយនាមកីឡាករដំណាក់កាលទី១ ត្រៀមចូលរួមពានរង្វាន់ AFC U20 Asian Cup China 2025 Qualifiers

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ២០២៤ កីឡា
FFC បង្ហាញបញ្ជីរាយនាមកីឡាករដំណាក់កាលទី១ ត្រៀមចូលរួមពានរង្វាន់ AFC U20 Asian Cup China 2025 Qualifiers FFC បង្ហាញបញ្ជីរាយនាមកីឡាករដំណាក់កាលទី១ ត្រៀមចូលរួមពានរង្វាន់ AFC U20 Asian Cup China 2025 Qualifiers

កីឡា៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា កាលពីថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០២៤នេះ បានបង្ហាញបញ្ជីរាយនាមកីឡាករដើម្បីត្រៀមចូលរួមធ្វើតេស្តសមត្ថភាពដំណាក់កាលទី១ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) ត្រៀមចូលរួមការប្រកួតពានរង្វាន់ AFC U20 Asian Cup China 2025 Qualifiers ។

ក្នុងចំណោមកីឡាករទាំងនោះ គេសង្កេតឃើញថា កីឡាករទាំងអស់សុទ្ធសឹងតែយកចេ្ពីក្លិបបាល់ទាត់អាជីព និងសាលាបាល់ទាត់ជាតិបាទី ហើយក្លិបបាល់ទាត់វិសាខា មានកីឡាករច្រើនជាងគេ បន្ទាប់មកពីមជ្ឈមណ្ឌល និងសាលាបាល់ទាត់ជាតិ។

FFC បង្ហាញបញ្ជីរាយនាមកីឡាករដំណាក់កាលទី១ ត្រៀមចូលរួមពានរង្វាន់ AFC U20 Asian Cup China 2025 Qualifiers

ខាងក្រោមនេះជាកីឡាករទាំង៣១នាក់ ត្រៀមចូលរួមធ្វើតេស្តសមត្ថភាពដំណាក់កាលទី១ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក)៖
-ហាន់ ទី ក្លិបបាល់ទាត់អង្គរថាយហ្គឺរ
-ខែម គន្ធារ៉ា ក្លិបបាល់ទាត់បឹងកេត
-ម៉ាន រ៉ូយ៉ានី ក្លិបបាល់ទាត់បឹងកេត
-សួន មករា ក្លិបបាល់ទាត់អាយអេសអាយ ដង្កោសែនជ័យ
-រុំ រក្សា ក្លិបបាល់ទាត់អាយអេសអាយ ដង្កោសែនជ័យ
-គៀរ ពិសិដ្ឋ ក្លិបបាល់ទាត់ឡាយហ្វខេត្តព្រះសីហនុ
-យ៉ន ធារ៉ាត់ ក្លិបបាល់ទាត់ណាហ្គាវើលដ៏
-ហួត ដានីន ក្លិបបាល់ទាត់ណាហ្គាវើលដ៏
-ណាត់ ស៊ីណាន់ ក្លិបបាល់ទាត់ណាហ្គាវើលដ៏
-នឹម អូរវ៉ាន់ដា មជ្ឈមណ្ឌល និងសាលាបាល់ទាត់ជាតិ
-លឹម វឌ្ឍនា មជ្ឈមណ្ឌល និងសាលាបាល់ទាត់ជាតិ
-មិន រដ្ឋា មជ្ឈមណ្ឌល និងសាលាបាល់ទាត់ជាតិ
-ថាច់ ដារ៉ូ មជ្ឈមណ្ឌល និងសាលាបាល់ទាត់ជាតិ
-កើត មាស ក្លិបបាល់ទាត់ភ្នំពេញក្រោន
-អុន ល័ក្ខ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង
-ស្ដើង បញ្ញាសុភត្រា ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង
-មៀច ប៊ុននាង សាលាតម្រង់ទិស រាជធានីភ្នំពេញ
-ឈុន ម៉េងលៀវ សមគមកីឡាបាល់ទាត់ ខ.ភ.ម
-ខុច វឌ្ឍនៈ សមគមកីឡាបាល់ទាត់ ខ.ភ.ម
-ឡូ រ៉ាស៊ី ក្លិបបាល់ទាត់វិសាខា
-ឈើត សាមឌី ក្លិបបាល់ទាត់វិសាខា
-សន ច័ន្ទរស្មី ក្លិបបាល់ទាត់វិសាខា
-ហុន ដារ៉ូ ក្លិបបាល់ទាត់វិសាខា
-នេត ណែត ក្លិបបាល់ទាត់វិសាខា
-មាន ចាន់រិទ្ធ ក្លិបបាល់ទាត់វិសាខា
-គឹម ឆាយហេង ក្លិបបាល់ទាត់វិសាខា
-ផាន វិរះ ក្លិបបាល់ទាត់វិសាខា
-ណយ សុខគង់ សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ
-លី ដារ៉ូ សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ
-គង់ រិទ្ធី សហព័ន្ធកីឡាបាល់ទាត់កម្ពុជា
-ទិត្យ ដារ៉ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។

គួរបញ្ជាក់ថា ការប្រកួតជម្រុះ AFC U20 Asian Cup China 2025 Qualifiers នេះ កម្ពុជា ស្ថិតក្នុងពូល B ជាមួយ ប្រទេសនេប៉ាល់ បារ៉ែន ចិនតៃប៉ិ និង អ៊ូសបេគីស្ថាន ៕