Close

កម្ពុជា-ជប៉ុន ដាក់ឱ្យដំណើរការជាផ្លូវការ ការទូទាត់ឆ្លងដែនតាមឃ្យូអរកូតនៅប្រទេសជប៉ុន

ដោយ៖ Chhan Sreyka ​​ | 6 ម៉ោងមុន ព័ត៌មានជាតិ
កម្ពុជា-ជប៉ុន ដាក់ឱ្យដំណើរការជាផ្លូវការ ការទូទាត់ឆ្លងដែនតាមឃ្យូអរកូតនៅប្រទេសជប៉ុន កម្ពុជា-ជប៉ុន ដាក់ឱ្យដំណើរការជាផ្លូវការ ការទូទាត់ឆ្លងដែនតាមឃ្យូអរកូតនៅប្រទេសជប៉ុន

ជប៉ុន៖ ធនាគារជាតិនៃកម្ពុជា ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម នៃប្រទេសជប៉ុន និងសមាគម ទូទាត់ជប៉ុនប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ ការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដំណាក់កាលទី១(កម្មវិធីទូទាត់បាគង ឬ កម្មវិធីធនាគារចល័ត អាចស្កេនទូទាត់ JPQR នៅប្រទេសជប៉ុន)។

ពិធីប្រកាសដាក់ឱ្យដំណើរការនេះ ធ្វើឡើងនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ក្រោមអធិធបតីភាព លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និង លោក ម៉ីហ្សាវ៉ា ម៉ាសាណា (FZAWA Mascara) អគ្គនាយករង ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម នៃប្រទេសជប៉ុន នៅទីក្រុងអូសាកា ប្រទេសជប៉ុន។

កម្ពុជា-ជប៉ុនដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមឃ្យូអរកូតនៅប្រទេសជប៉ុន

ក្រោមអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម នៃប្រទេសជប៉ុន ស្តីពី “ការទូទាត់ឆ្លងដែនតាមឃ្យូអរកូត (Unified QR Code-Based Payment)” ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជា និង សមាគមទូទាត់ជប៉ុន បានចុះអនុស្សរណៈយោគយល់ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ដើម្បីតភ្ជាប់ការទូទាត់ឆ្លងដែនតាមឃ្យូអរកូតរវាង KHOR និង JPQR។

តាមរយៈអនុស្សរណៈនេះ សមាគមទូទាត់ជប៉ុន ត្រូវបានជ្រើសរើសជាប្រតិបត្តិករគ្រប់គ្រងដំណើរការអនុវត្តគម្រោង។ ការណ៍នេះ បង្ហាញពី សមិទ្ធផលដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍប្រព័ន្ធទូទាត់ជាឌីជីថលរវាង ព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន។

កម្ពុជា-ជប៉ុនដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមឃ្យូអរកូតនៅប្រទេសជប៉ុន

ការដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែននេះ នឹងផ្ដល់លទ្ធភាពឱ្យប្រជាជនកម្ពុជា ទទួលបាន នូវបទពិសោធន៍នៃការទូទាត់ឆ្លងដែនតាមឃ្យូអរកួតប្រកបដោយប្រសិទ្ធភាព ងាយស្រួល និងឆាប់រហ័ស តាមរយៈការប្រើប្រាស់កម្មវិធីទូទាត់បាគង ឬ កម្មវិធីធនាគារចល័ត ដើម្បីស្កេនទូទាត់ថ្លៃទន្ទិញនិងក ជាមួយ JPOR របស់ពាណិជ្ជករនៅប្រទេសជប៉ុន ។

លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា៖ “គម្រោងនេះ ឆ្លុះបញ្ចាំងពីភាពជឿនលឿនរបស់កម្ពុជា ក្នុងការបង្កើតហេដ្ឋារចនាសម្ព័ន្ធឌីជីថលសម្រាប់ប្រតិបត្តិការ ឆ្លងដែន ដើម្បីជំរុញឱ្យមានកិច្ចសហប្រតិបត្តិការ និងកំណើនសេដ្ឋកិច្ចទៅវិញទៅមក។

លោកស្រីបន្ថែមថា នេះមិនមែន គ្រាន់តែជាសមិទ្ធផលថ្មីដែលតភ្ជាប់ផ្នែកបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ពានតភ្ជាប់វប្បធម៌ សេដ្ឋកិច្ច និងប្រជាជននៃប្រទេសទាំងពីរផងដែរ។ ការណ៍នេះ បង្ហាញពីស្មារតីក្នុងការចូលរួមប្រើប្រាស់ បច្ចេកវិទ្យា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនិងបរិយាបន្ន ព្រមទាំងបង្ហាញថា កម្ពុជាមាន សមត្ថភាពពេញលេញ ក្នុងការចូលរួមដំណើរការនៃសេដ្ឋកិច្ចឌីជីថលជាសកល”។

កម្ពុជា-ជប៉ុនដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមឃ្យូអរកូតនៅប្រទេសជប៉ុន

ចំណែក លោក ហ្វូគូដា យ៉ូស៊ីអូ (FUKUDA Yoshio) នាយកប្រតិបត្តិ សមាគមទូទាត់ជប៉ុន បានថ្លែងថា៖ “ពួកយើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជាពិសេសចំពោះរាជរដ្ឋាភិបាលកម្ពុជា និងជប៉ុន ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ដែលបានគាំទ្រដល់ការអភិវឌ្ឍគម្រោងនេះ។ ការប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនាថ្ងៃនេះ គឺជាការបោះជំហានដ៏សំខាន់មួយក្នុងការបន្តកិច្ចសហប្រតិបត្តិការរវាងប្រទេស ទាំងពីរ។

លោកថ្លែងថា៖«យើងរំពឹងថា ការតភ្ជាប់នេះនឹងចូលរួមបង្កើនប្រតិបត្តិការឆ្លងដែនបន្ថែមលើប្រតិបត្តិការទូទាត់ បង្កើតការតភ្ជាប់និងបណ្តាញទំនាក់ទំនង ដែលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចនិងវិបុលកំសម្រាប់ ព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន»៕

កម្ពុជា-ជប៉ុនដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមឃ្យូអរកូតនៅប្រទេសជប៉ុន

អត្ថបទទាក់ទង