Close

ធនាគារជាតិនៃកម្ពុជាស្នើឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បើកគណនីធនាគារជាប្រាក់រៀលជូនអាជីវកម្មទាំងអស់

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ធនាគារជាតិនៃកម្ពុជាស្នើឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បើកគណនីធនាគារជាប្រាក់រៀលជូនអាជីវកម្មទាំងអស់ ធនាគារជាតិនៃកម្ពុជាស្នើឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បើកគណនីធនាគារជាប្រាក់រៀលជូនអាជីវកម្មទាំងអស់

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងស្តីពីការបើកគណនីធនាគារជាប្រាក់រៀលជូនអាជីវកម្មទាំងអស់ ដែលចុះបញ្ជីស្របច្បាប់នៅក្នុងប្រទេសកម្ពុជា។

យោងតាមសេចក្តីជូនដំណឹងរួមនៅថ្ងៃទី០១ វិច្ឆិកា ឆ្នាំ២០២៤ បានបញ្ជាក់ថា «សូមគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់មេត្តាចូលរួមសហការសម្របសម្រួលក្នុងការបង្កើតគណនីធនាគារជាប្រាក់រៀល ជូនគ្រប់អាជីវកម្មដែលចុះបញ្ជីស្របច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា»។

ការស្នើបែបនេះ ដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម និងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលក្នុងវិស័យធុរកិច្ច ក៏ដូចជាចូលរួមរក្សាស្ថិរភាពហិរញ្ញវត្ថុស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងមុំនៃបញ្ចកោណទី៣ របស់យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។

គួរបញ្ជាក់ថា ការប្រើប្រាស់ប្រាក់រៀល មានសារៈសំខាន់ក្នុងការពង្រឹងប្រសិទ្ធភាពការអនុវត្តនយោបាយម៉ាក្រូ-សេដ្ឋកិច្ចជាតិ ជាពិសេសក្នុងការរក្សាស្ថិរភាពថ្លៃនៅក្នុងទីផ្សារ កាត់បន្ថយចំណាយប្រតិបត្តិការដុល្លាររូបនីយកម្ម គាំទ្រការនាំចេញនិងការវិនិយោគ គរពូនទុនបម្រុងអន្តរជាតិ បង្កើនសុខុមាលភាពសង្គម ទទួលចំណូលពីការបោះពុម្ពក្រដាសប្រាក់ ព្រមទាំងពង្រឹងអត្តសញ្ញាណជាតិ និងអធិបតេយ្យជាតិជាដើម៕

ធនាគារជាតិនៃកម្ពុជាស្នើឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បើកគណនីធនាគារជាប្រាក់រៀលជូនអាជីវកម្មទាំងអស់

អត្ថបទទាក់ទង