Close

កម្ពុជា និង ម៉ាឡេស៊ី ដាក់ឱ្យដំណើរការនូវការទូទាត់ឆ្លងដែនតាមឃ្យូអរកូតជាផ្លូវការ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ព័ត៌មានជាតិ
កម្ពុជា និង ម៉ាឡេស៊ី ដាក់ឱ្យដំណើរការនូវការទូទាត់ឆ្លងដែនតាមឃ្យូអរកូតជាផ្លូវការ កម្ពុជា និង ម៉ាឡេស៊ី ដាក់ឱ្យដំណើរការនូវការទូទាត់ឆ្លងដែនតាមឃ្យូអរកូតជាផ្លូវការ

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលម៉ាឡេស៊ី បានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការគម្រោងទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដើម្បីផ្តល់លទ្ធភាពឱ្យអ្នកប្រើប្រាស់ និងពាណិជ្ជករទទួលបាននូវបទពិសោធន៍ទូទាត់ប្រកបដោយប្រសិទ្ធភាព ងាយស្រួល សុវត្ថិភាព ឆាប់រហ័ស និងតម្លៃសមរម្យ។

ពិធីសម្ពោធនេះធ្វើឡើងនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និង លោក Abdul Rasheed Ghaffour ទេសាភិបាល ធនាគារកណ្តាលម៉ាឡេស៊ី នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។

គំនិតផ្តួចផ្តើមនៃការតភ្ជាប់ការទូទាត់តាមឃ្យូអរកូតនេះ នឹងអនុញ្ញាត្តឱ្យពាណិជ្ជករជាង ៥ លានទីតាំងនៅក្នុងប្រទេសកម្ពុជា និងម៉ាឡេស៊ី ដែលភាគច្រើនជាម្ចាស់អាជីវកម្មខ្នាតតូច អាចទទួលបានអតិថិជនកាន់តែទូលំទូលាយពីប្រទេសទាំងពីរ។

កម្ពុជា និង ម៉ាឡេស៊ីដាក់ឱ្យដំណើរការនូវការទូទាត់ឆ្លងដែនតាមឃ្យូអរកូតជាផ្លូវការ

លោកស្រី ជា សិរី នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Shaharuddin Onn ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសម៉ាឡេស៊ី ប្រចាំនៅកម្ពុជានៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤បានលើកឡើងពីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរក្នុងវិស័យ ធនាគារ ដែលបានរួមចំណែកជំរុញកំណើនវិនិយោគ និងពាណិជ្ជកម្មទ្វេភាគី។

ជាមួយគ្នានោះលោកស្រី ក៏បានរំលេចពីវត្តមានគ្រឹះស្ថានធនាគារធំៗជាច្រើនរបស់ម៉ាឡេស៊ី ដែលបានវិនិយោគនៅកម្ពុជា និងពង្រីកប្រតិបត្តិការជាបន្តបន្ទាប់ ព្រមទាំងកិច្ចសហប្រតិបត្តិការល្អផ្នែកប្រព័ន្ធទូទាត់ឆ្លងដែន។

ក្នុងជំនួបនេះ លោក Shaharuddin Bin Onn បានលើកឡើងពីកិច្ចសហប្រតិបត្តិការល្អរវាងរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជានិងម៉ាឡេស៊ី និងទំនាក់ទំនងល្អរវាងធុរជននៃប្រទេសទាំងពីរ ព្រមទាំងបានបញ្ជាក់ពីការតាំងចិត្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរថែមទៀត។
ភាគីទាំងពីរ បានឯកភាពបន្តកិច្ចសហការរួមគ្នាដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ៕

កម្ពុជា និង ម៉ាឡេស៊ីដាក់ឱ្យដំណើរការនូវការទូទាត់ឆ្លងដែនតាមឃ្យូអរកូតជាផ្លូវការ

អត្ថបទទាក់ទង