Close

NBC ប្រកាសបដិសេធទាំងស្រុងចំពោះក្រុមឆាណែល ឬគណនីតេលេក្រាម ដែលមានឈ្មោះថា ធនាគារជាតិនៃកម្ពុជា វិនិយោគ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី១៥ ខែតុលា ឆ្នាំ២០២៤ ព័ត៌មានជាតិ
NBC ប្រកាសបដិសេធទាំងស្រុងចំពោះក្រុមឆាណែល ឬគណនីតេលេក្រាម ដែលមានឈ្មោះថា ធនាគារជាតិនៃកម្ពុជា វិនិយោគ NBC ប្រកាសបដិសេធទាំងស្រុងចំពោះក្រុមឆាណែល ឬគណនីតេលេក្រាម ដែលមានឈ្មោះថា ធនាគារជាតិនៃកម្ពុជា វិនិយោគ

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា (NBC) ប្រកាសបដិសេធទាំងស្រុងចំពោះក្រុមឆាណែល ឬគណនីតេលេក្រាម (Telegram) ដែលមានឈ្មោះថា ធនាគារជាតិនៃកម្ពុជា វិនិយោគ។

បើតាមធនាគារជាតិនៃកម្ពុជា ក្រុមតេលេក្រាមនេះមានគណនីគ្រប់គ្រងឈ្មោះ ស្រ៊ីន អមរិន្ទ SRIN AMRIN និងបានប្រើប្រាស់និមិ្មត្តសញ្ញា និងឈ្មោះធនាគារជាតិនៃកម្ពុជា ក្នុងចេតនាទុច្ចរិត ឆបោកប្រាក់កាសតាមរយៈការផ្សព្វផ្សាយពីគម្រោងវិនិយោគ ឬប្រតិបត្តិការជួញដូរផលិតផលហិរញ្ញវត្ថុក្រៅផ្លូវការ ដូចជា ហាងឆេងមាស អត្រាប្តូរប្រាក់ ឬទ្រព្យឌីជីថល ជាដើម។

ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់សារជាថ្មីថា ធនាគារជាតិនៃកម្ពុជា មិនមានក្រុមឆាណែល ឬគណនីតេលេក្រាមផ្លូវការទេ ហើយក៏មិនធ្លាប់ប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមផ្សេងៗទៀត សម្រាប់ផ្សព្វផ្សាយឱ្យសាធារណជនចូលរួមវិនិយោគលើទីផ្សារហិរញ្ញវត្ថុឡើយ។

ជាមួយគ្នានោះធនាគារជាតិនៃកម្ពុជា ក៏បានអំពាវនាវ និងក្រើនរំលឹកដល់សាធារណជនឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ជាប់ជាប្រចាំ ដើម្បីកុំឱ្យចាញ់បោកល្បិចកលជនទុច្ចរិតមួយចំនួន ដែលអាចនាំឱ្យបាត់បង់ប្រាក់កាស ឬទ្រព្យសម្បត្តិផ្សេងៗ និងសូមរាយការណ៍គណនីឆបោកនេះទៅកាន់ក្រុមហ៊ុនតេលេក្រាម ដោយចុចលើ Report Scam ដើម្បីក្រុមហ៊ុនអាចលុបឬបង្កកគណនីនេះ៕

NBC ប្រកាសបដិសេធទាំងស្រុងចំពោះក្រុមឆាណែល ឬគណនីតេលេក្រាម ដែលមានឈ្មោះថា ធនាគារជាតិនៃកម្ពុជា វិនិយោគ

អត្ថបទទាក់ទង