Close

លោកស្រី ជា សិរី ចែករំលែកបទពិសោធន៍កម្ពុជាក្នុងការទូទាត់ជាមួយប្រទេសក្នុងតំបន់និងក្រុមហ៊ុនអន្តរជាតិ

ដោយ៖ Chhan Sreyka ​​ | 17 ម៉ោងមុន ព័ត៌មានជាតិ
លោកស្រី ជា សិរី ចែករំលែកបទពិសោធន៍កម្ពុជាក្នុងការទូទាត់ជាមួយប្រទេសក្នុងតំបន់និងក្រុមហ៊ុនអន្តរជាតិ លោកស្រី ជា សិរី ចែករំលែកបទពិសោធន៍កម្ពុជាក្នុងការទូទាត់ជាមួយប្រទេសក្នុងតំបន់និងក្រុមហ៊ុនអន្តរជាតិ

អ៊ីតាលី៖ លោកស្រី បណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជាចែករំលែកបទពិសោធន៍របស់កម្ពុជាក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់ និងការពង្រីកការតភ្ជាប់ប្រព័ន្ធទូទាត់កម្ពុជាជាមួយប្រទេសក្នុងតំបន់និងក្រុមហ៊ុនផ្តល់សេវាទូទាត់អន្តរជាតិ។

ការចែករំលេកនេះ ធ្វើឡើងក្នុងពេលលោកបណ្ឌិត អញ្ជើញចូលរួមជាវាគ្មិនក្នុងវេទិកាតុមូលស្តីពី «ប្រព័ន្ធទូទាត់ឆ្លងដែន៖ ពីការដាក់ឱ្យប្រើប្រាស់ហេដ្ឋារចនាសម្ពន័្ធ រហូតដល់ការប្រើប្រាស់ដោយរលូនរបស់អតិថិជន» (Cross-border payment rails: from infrastructure roll-out to a smooth customer journey) នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងមីឡង់ ប្រទេសអ៊ីតាលី។

លោកស្រី ជា សិរី ចែករំលែកបទពិសោធន៍កម្ពុជាក្នុងការទូទាត់ជាមួយប្រទេសក្នុងតំបន់និងក្រុមហ៊ុនអន្តរជាតិ

លោកស្រីបណ្ឌិត ជា សិរី បញ្ជាក់ថា ការអភិវឌ្ឍប្រព័ន្ធទូទាត់កម្ពុជាត្រូវបានមជ្ឈដ្ឋានជាតិនិងអន្តរជាតិទទួលស្គាល់ថាបានបង្កើនការផ្តល់សេវហិរញ្ញវត្ថុទៅដល់ប្រជាជនកម្ពុជាទូទាំងប្រទេស ជាពិសេសដល់តំបន់ដាច់ស្រយាល ដែលរួមចំណែកកាត់បន្ថយចំណាយ និងហានិភ័យក្នុងប្រតិបត្តិការទូទាត់ ក៏ដូចជាជំរុញការទូទាត់ឱ្យមានភាពងាយស្រួល សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។

លើសពីនេះ លោកស្រីថា ប្រព័ន្ធទូទាត់កម្ពុជា ក៏បានជួយលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិ ដោយបង្កើនភាពងាយស្រួល និងលទ្ធភាពក្នុងការទូទាត់ជាមួយប្រទេសដែលកម្ពុជា បានភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនជាមួយ។

លោកស្រី ជា សិរី ចែករំលែកបទពិសោធន៍កម្ពុជាក្នុងការទូទាត់ជាមួយប្រទេសក្នុងតំបន់និងក្រុមហ៊ុនអន្តរជាតិ

សូមបញ្ជាក់ថា វេទិកាតុមូលស្តីពី «ប្រព័ន្ធទូទាត់ឆ្លងដែន៖ ពីការដាក់ឱ្យប្រើប្រាស់ហេដ្ឋារចនាសម្ពន័្ធ រហូតដល់ការប្រើប្រាស់ដោយរលូនរបស់អតិថិជន» ត្រូវបានរៀបចំឡើងដោយធនាគារអភិវឌ្ឍន៍អាសុី (ADB) សហការជាមួយធនាគារកណ្តាលអ៊ីតាលី និងធនាគារសម្រាប់ការទូទាត់អន្តរជាតិ (BIS)។

វេទិកានេះថ្លែងសុន្ទរកថាបើកដោយ លោកMasato Kanda ប្រធាន ADB និង លោកFabio Panetta ទេសាភិបាលធនាគារកណ្តាលអ៊ីតាលី និងសុន្ទរកថាបិទដោយ លោកChang Yong Rhee ទេសាភិបាលធនាគារកណ្តាលកូរ៉េ៕



អត្ថបទទាក់ទង