Close

ចិនបាញ់បង្ហោះ រ៉ុក្កែត Long March-8 ផ្កាយរណបអ៊ីនធឺណិតថ្មី

ដោយ៖ Chhan Sreyka ​​ | 2 ម៉ោងមុន ព័ត៌មានអន្តរជាតិ
ចិនបាញ់បង្ហោះ រ៉ុក្កែត Long March-8 ផ្កាយរណបអ៊ីនធឺណិតថ្មី ចិនបាញ់បង្ហោះ រ៉ុក្កែត Long March-8 ផ្កាយរណបអ៊ីនធឺណិតថ្មី

ខេត្តហៃណាន ថ្ងៃទី៧ ខែមេសា (ស៊ីនហួរ)៖ ប្រទេសចិនបានបាញ់បង្ហោះរ៉ុក្កែតដឹកជញ្ជូន Long March-8 កាលពីថ្ងៃអង្គារ នៅខេត្តហៃណាន ភាគខាងត្បូង ដោយបានបញ្ជូនផ្កាយរណបអ៊ីនធឺណិតចំនួន ១៨ គ្រឿង ទៅកាន់អវកាស។

រ៉ុក្កែតនេះបានបាញ់ចេញនៅម៉ោង ៩:៣២ នាទីយប់ (ម៉ោងទីក្រុងប៉េកាំង) ពីមជ្ឈមណ្ឌលបាញ់បង្ហោះយានអវកាសពាណិជ្ជកម្មហៃណាន ហើយបានដាក់ផ្កាយរណបទាំងនេះចូលទៅក្នុងគន្លងតារាវិថីតាមការកំណត់ជាមុនដោយជោគជ័យ។

ចិនបាញ់បង្ហោះ រ៉ុក្កែត Long March-8 ផ្កាយរណបអ៊ីនធឺណិតថ្មី

ផ្កាយរណបទាំងនេះជាផ្នែកមួយនៃបណ្តាញជំនាន់ទី ៧ សម្រាប់គម្រោង Qianfan Constellation ដែលមានគោលបំណងអភិវឌ្ឍបណ្តាញអ៊ីនធឺណិតតាមផ្កាយរណប និងពង្រីកសេវាកម្មទំនាក់ទំនងឲ្យបានទូលំទូលាយ។

បេសកកម្មនេះក៏បញ្ជាក់ពីការរីកចម្រើននៃកម្មវិធីអវកាសរបស់ចិន ក្នុងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗសម្រាប់វិស័យទំនាក់ទំនង៕

ចិនបាញ់បង្ហោះ រ៉ុក្កែត Long March-8 ផ្កាយរណបអ៊ីនធឺណិតថ្មី