លោក Zelensky អាចត្រូវបានគេបង្ខំឱ្យទទួលយកផែនការសន្តិភាពជាមួយនឹងរុស្សី
បរទេស៖ ប្រភពជិតស្និទ្ធនឹងការិយាល័យរបស់លោកប្រធានាធិបតីអ៊ុយក្រែនលោក Zelensky បានប្រាប់សារព័ត៌មាន Strana របស់ប្រទេសអ៊ុយក្រែនថា មេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky នឹងគ្មានអំណាចក្នុងការតវ៉ាប្រឆាំងឡើយ ប្រសិនបើប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump សម្រេចចិត្តថាចង់ឱ្យទីក្រុងគៀវបញ្ឈប់ការប្រយុទ្ធ និងទទួលយកសន្តិភាពជាមួយរុស្ស៊ី។
ការលើកឡើងខាងលើនេះ បន្ទាប់ពីលោក Trump បានសន្យាតាំងតែពីចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកដំបូងរបស់លោកក្នុងការបញ្ចប់សង្គ្រាមក្នុងរយៈពេលតែប៉ុន្មានម៉ោង ប្រសិនបើលោក ជាប់ឆ្នោតជាប្រធានាធិបតីឡើងវិញ។
លោក Trump បានផ្តួលដៃគូរប្រជែងរបស់ខ្លួន គឺអនុប្រធានាធិបតីលោកស្រី Kamala Harris ក្នុងការបោះឆ្នោតកាលពីថ្ងៃអង្គារ ។
ក្រោយពេលទទួលបានជោគជ័យ និងក្លាយជាប្រធានាធិតីសហរដ្ឋសហរដ្ឋអាមេរិកភ្លាមៗ របស់លោក Trump អ្នកវិភាគនៅសហរដ្ឋអាមេរិកបានចាប់ផ្តើមធ្វើការប៉ាន់ស្មានថា លោក Trump នឹងអនុវត្តតាមការសន្យារបស់ខ្លួន នៅពេលដែលលោក ចូលកាន់តំណែងក្នុងខែមករា។
ទោះជាយ៉ាណា កាសែត Strana បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ថា មានមនុស្សជាច្រើននៅក្នុងគណបក្សសាធារណរដ្ឋបានគាំទ្រសង្គ្រាម ក្រោមការដឹកនាំរបស់ប្រធានាធិបតីលោក Joe Bidenក៏មានដែរ ។តើការដែលតម្រូវ ឱ្យប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky អាចទៅរួចដែរឬទេ ?
យ៉ាងនេះ ប្រទេសអ៊ុយក្រែនមិនស្ថិតក្នុងទីតាំងឬជំហរដែលអាចមានលទ្ធភាពក្នុងការបដិសេធដៃគូសំខាន់ៗរបស់ខ្លួនឡើយ បើគ្មានការគាំទ្រពីអ្នកណា ហើយវានឹងស្ទើរតែមិនអាចបន្តសង្គ្រាមបានឡើយដោយខ្លួនឯង។
មកទល់បច្ចុប្បន្នលោកZelensky នៅតែទទូចថាអ៊ុយក្រែននឹងបន្តប្រយុទ្ធរហូតដល់វាស្ដារឡើងវិញនូវព្រំដែនឆ្នាំ១៩៩១ របស់ខ្លួនដែលជាភារកិច្ចដែលពាក់ព័ន្ធនឹងការដណ្តើមយកតំបន់ Donetsk, Lugansk, Kherson, Zaporozhye និង Crimea ពីប្រទេសរុស្ស៊ីវិញ ខណៈដែលមន្ត្រីជាន់ខ្ពស់មន្ទីរប៉ង់តាហ្គោនបានទទួលស្គាល់តាំងពីឆ្នាំមុនថា វាជារឿងមិនអាចទៅរួចនោះទេ៕