Close

នយោបាយថ្មី លោក Trump កំពុងបំផ្លាញសន្ទុះរបស់លោកស្រី Harris

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី៤ ខែកញ្ញា ឆ្នាំ២០២៤ ព័ត៌មានអន្តរជាតិ
នយោបាយថ្មី លោក Trump កំពុងបំផ្លាញសន្ទុះរបស់លោកស្រី Harris នយោបាយថ្មី លោក Trump កំពុងបំផ្លាញសន្ទុះរបស់លោកស្រី Harris

បរទេស៖ លោក Donald Trump អតីត និងបេក្ខភាពប្រធានាធានាធិបតីមកពីគណបក្សសាធារណរដ្ឋ កំពុងព្យាយាមបំផ្លាញ និងកំទេចកិត្តិនាមបេក្ខភាពប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris ដែលកំពុងមានសក្តានុពល ខណៈដែលការប្រកួតប្រជែងតំណែងប្រធានាធិបតីថ្មីៗរបស់ពួកគេបានឈានចូលរយៈពេល៩ សប្តាហ៍ចុងក្រោយ មុនថ្ងៃបោះឆ្នោត។

នៅប៉ុន្មានថ្ងៃថ្មីៗនេះ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានបង្ហាញពីការវាយប្រហារយ៉ាងខ្លាំងក្លាតាមរយៈការ ប្រើប្រាស់នយោបាយជេរប្រមាថ ។ ទោះបីទីប្រឹក្សារបស់លោកបានអង្វរឱ្យលោកផ្តោតការយកចិត្តទុកដាក់ទៅលើកង្វល់របស់អ្នកបោះឆ្នោតឱ្យបានខ្ពស់ រួមទាំងតម្លៃ និងអន្តោប្រវេសន៍ក្តី។

តាមរយៈការចុះផ្សាយរបស់សារព័ត៌មាន CNN លោក Trump បាននឹងកំពុងចាប់យកសោកនាដកម្មបរទេស ដើម្បីចោទប្រកាន់លោកស្រី Kamala Harris ដែលជាអនុប្រធានាធិបតីសហរដ្ឋអាមេរិកបច្ចុប្បន្នឱ្យទទួលខុសត្រូវចំពោះការស្លាប់ ទាហានសហរដ្ឋអាមេរិកនៅប្រទេសអាហ្វហ្គានីស្ថាន ហើយលោក អះអាងទៀតថាលោកស្រី Harris មានភាពស្ទាក់ស្ទើរ លើការស្លាប់ចំណាប់ខ្មាំងនៅតំបន់ហ្គាហ្សា។

នយោបាយថ្មី លោក Trump កំពុងបំផ្លាញសន្ទុះរបស់លោកស្រី Harris

មិនត្រឹមតែប៉ុណ្ណោះ លោក Trump និងមិត្តរួមការងាររបស់ លោក គឺលោក JD Vance បានវាយប្រហារលោក ស្រី Kamala Harris លើការផ្លាស់ប្តូរគោលនយោបាយថាមពល និងអន្តោប្រវេសន៍ផងដែរ។ ជាមួយគ្នានោះ លោក Trump បានពង្រីកការបង្កាច់បង្ខូចផ្លូវភេទតាមបណ្តាញសង្គមចំពោះលោកស្រី Harris ផងដែរ និង បានចោទប្រកាន់ថាលោកស្រី Harris នឹងកាត់បន្ថយអត្ថប្រយោជន៍សន្តិសុខសង្គមដោយការស្វាគមន៍ជនចំណាកស្រុកដែលមិនមានឯកសាររាប់លាននាក់មកកាន់ប្រទេស។
នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតកន្លងមក និងការតែងតាំងបេក្ខភាពប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ លោក Trump និងអ្នកគាំទ្ររបស់លោក កំពុងព្យាយាមដាក់ឈ្មោះ លោកស្រី Harris ជាកុម្មុយនិស្ត និងជា «Bolshevik» ដែលសំដៅដល់ គណបក្សប្រជាធិបតេយ្យសង្គមរុស្ស៊ី ដែលបានដណ្តើមអំណាចក្នុងបដិវត្តន៍ខែតុលា ឆ្នាំ 1917 ។

ជាមួយគ្នានោះ អភិបាលរដ្ឋ South Dakota លោក Kristi Noem បានរិះគន់មិត្តរួមការងាររបស់ស្រី Harris គឺ លោក Tim Walz ថាជា មនុស្សមាន ហានិភ័យលើសុវត្ថិភាព ដោយសារតែលោកធ្លាប់បង្រៀននៅប្រទេសចិន។

លោក Trump ក៏បានបញ្ជាក់ថា ការបោះឆ្នោតនាពេលខាងមុខប្រហែលជាមិន «សេរី និងយុត្តិធម៌» ហើយបាននិយាយនៅក្នុងបទសម្ភាសន៍មួយដែលបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យថា វាជាការគួរឱ្យអស់សំណើចក្នុងការចោទប្រកាន់លោកពីបទ «ជ្រៀតជ្រែក» នៅក្នុងការបោះឆ្នោតឆ្នាំ 2020 ។

ការអត្ថាធិប្បាយថ្មីៗផ្សេងទៀត លោក Trump បានលើកឡើងអំពីសុបិនអាក្រក់របស់ជាតិមួយទៀតប្រសិនបើរូបលោក ចាញ់ក្នុងខែវិច្ឆិកាខាងមុខ ៕

អត្ថបទទាក់ទង