Close

លោក Trump ស្នើឱ្យបង្កើតច្បាប់ជជែកដេញដោលជាមួយលោកស្រី Harris

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០២៤ ព័ត៌មានអន្តរជាតិ
លោក Trump ស្នើឱ្យបង្កើតច្បាប់ជជែកដេញដោលជាមួយលោកស្រី Harris លោក Trump ស្នើឱ្យបង្កើតច្បាប់ជជែកដេញដោលជាមួយលោកស្រី Harris

បរទេស៖ លោក Donald J. Trump អតីត និងបេក្ខភាពប្រធានាធិបតីសហរដ្ឋអាមេរិកបានប្រកាសជាលើកទីពីរថាលោកនឹងចូលរួមក្នុងកម្មវិធីជជែកដេញដោលជាមួយអនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Kamala Harris ដែលជាគូរប្រកួតប្រជែងប្រធានាធិបតីរបស់លោក ។

កម្មវិធីជជែកដេញដោល ដែលនឹងត្រូវរៀបចំដោយ ស្ថានីយ៍ទូរទស្សន៍ ABC News លោក Trump បានស្នើឱ្យបិទមីក្រូហ្វូននៅពេលដែលបេក្ខជននីមួយៗ មិនត្រូវបានអនុញ្ញាតឱ្យនិយាយ

ប៉ុន្តែមនុស្សម្នាក់ដែលជាអ្នកគិតគូរពីយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកស្រី Harris បាននិយាយថា បញ្ហានេះនៅតែស្ថិតក្នុងការពិភាក្សាបើកចំហនៅឡើយ ។ ទោះជាយ៉ាងណាអ្នកនាំពាក្យរបស់ស្ថានីយ៍ទូរទស្សន៍ ABC បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។

លោក Trump ស្នើឱ្យបង្កើតច្បាប់ជជែកដេញដោលជាមួយលោកស្រី Harris

លោក Trump បាននឹងកំពុងគិតទៅមុខ ឬទៅក្រោយ ថាតើលោកនឹងចូលរួមក្នុងកម្មវិធីជជែកដេញដោលនៅថ្ងៃទី១០ ខែកញ្ញា ខាងមុខនេះដែរឬយ៉ាងណា ខណៈលោកបានយល់ព្រមរួចហើយ នៅមុនពេលលោកប្រធានាធិបតី Biden ដកខ្លួនចេញពីការប្រកួតប្រជែងការបោះឆ្នោតនេះ ។

នៅក្នុងកម្មវិធីជជែកដេញដោលរវាងលោក Trump និងលោក Biden កាលពីថ្ងៃទី ២៧ ខែមិថុនាកន្លងមកនេះ មីក្រូហ្វូនត្រូវបានបិទនៅពេលដែលបេក្ខជន មិនត្រូវបានអនុញ្ញាតឱ្យនិយាយ ដែលជាពាក្យលើកទឹកចិត្តដោយក្រុម លោក Biden ប៉ុន្តែ ក្រុមលោកស្រី Harris ចង់ផ្លាស់ប្តូរវិញ។

នៅ ចុងសប្តាហ៍នេះ លោកស្រី Harris នឹងធ្វើបទសម្ភាសន៍ជាលើកដំបូងរបស់ស្រី ចាប់តាំងពី លោកស្រី ចូលប្រឡូកក្នុងការប្រកួតការបោះឆ្នោត ។

លោកស្រី Harris និងមិត្តរួមការងាររបស់ស្រី គឺ លោកTim Walz អភិបាលរដ្ឋ Minnesota នឹងត្រូវបានសម្ភាសន៍ដោយ ពិធីការិនី Dana Bash នៅលើ ស្ថានីយ៍ទូរទស្សន៍ CNN ដែលនឹងផ្សាយបទសម្ភាសន៍រួមគ្នានៅម៉ោង ៩ យប់ នៅថ្ងៃព្រហស្បតិ៍៕