លោកស្រី Harris បញ្ចុះបញ្ចូលពលរដ្ឋស្បែខ្មៅ និង ជនជាតិឡាទីនឱ្យបោះឆ្នោតឱ្យលោកស្រី
អាមេរិក៖ នៅសល់តែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ ឈានដល់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Kamala Harris អនុប្រធានាធិបតី និងជាបេក្ខភាពប្រធានាធិបតីបោះឆ្នោតឆ្នាំ ២០២៤ កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង របស់ខ្លួនបញ្ចុះបញ្ចូលទៅកាន់អ្នកបោះឆ្នោតជាជនជាតិស្បែកខ្មៅ និងជនជាតិឡាទីនឱ្យបោះឆ្នោតជូនលោកស្រី។
ទោះបីជាមានការនាំមុខលោក Donald Trump នៃការគាំទ្រក្នុងចំណោមប្រជាជន ទាំងពីរនេះ ក៏ដោយ ប៉ុន្តែអ្នកប្រជាធិបតេយ្យមួយចំនួនបានព្រមានថាលោកស្រី Harris ត្រូវតែខិតខំបន្ថែមទៀតដើម្បីជំរុញអ្នកបោះឆ្នោតទាំងនេះ បោះឆ្នោតជូនលោកស្រីនៅក្នុងខែវិច្ឆិកាខាងមុខនេះ។
យ៉ាងនេះក្តី ការស្ទង់មតិនាពេលថ្មីៗនេះបង្ហាញថា គូប្រជែងមកពីខាងគណបក្សសាធារណរដ្ឋរបស់ លោកស្រី Kamala Harris គឺ លោក Donald Trump កំពុងទទួលបានភាពជោគជ័យក្នុងការឈ្នះ ព្រោះមានអ្នកបោះឆ្នោតជាជនជាតិស្បែកខ្មៅ និងជនជាតិឡាទីនបោះឆ្នោតឱ្យ ដូចកាលពីការបោះឆ្នោត ឆ្នាំ ២០១៦ និង២០២០។
ការស្ទង់មតិមួយរបស់សារព័ត៌មាន New York Times និង Siena បានបង្ហាញថាលោកស្រី Harris មានការគាំទ្រ ៧៨% ក្នុងចំណោមអ្នកបោះឆ្នោតស្បែកខ្មៅ បើប្រៀបធៀបទៅនឹងការគាំទ្រប្រហែល ៩០% សម្រាប់គណបក្សប្រជាធិបតេយ្យនៅក្នុងការបោះឆ្នោតនាពេលថ្មីៗនេះ។
បើទោះបីជាការស្ទង់មតិនេះក៏ដោយ ក៏នៅក្នុងរដ្ឋមួយចំនួន មានការ កើនឡើងតិចតួចក្នុងចំណោមអ្នកបោះឆ្នោតជនជាតិស្បែកខ្មៅ ឬជនជាតិឡាទីន ។
ជាឧទាហរណ៍ នៅរដ្ឋអារីហ្សូណា អ្នកបោះឆ្នោតម្នាក់ក្នុងចំណោមបួននាក់នៅថ្ងៃទី ៥ ខែវិច្ឆិកា ត្រូវបានគេរំពឹងថាជាជនជាតិឡាទីន រួមជាមួយនឹងជិត 20% នៅរដ្ឋ Nevada ។ នៅក្នុងរដ្ឋសំខាន់មួយទៀត ហ្សកហ្ស៊ី អ្នកបោះឆ្នោតស្បែកខ្មៅមានប្រហែល 30% នៃចំនួនសរុប៕