Close

មូលហេតុច្បាស់ៗ នាំឲ្យជំនួប រវាង ព្រះខ័នរាជស្វាយរៀង ជាមួយ ISI ត្រូវលើកមកប្រកួត ថ្ងៃសុក្រ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ២០២៤ កីឡា
មូលហេតុច្បាស់ៗ នាំឲ្យជំនួប រវាង ព្រះខ័នរាជស្វាយរៀង ជាមួយ ISI ត្រូវលើកមកប្រកួត ថ្ងៃសុក្រ មូលហេតុច្បាស់ៗ នាំឲ្យជំនួប រវាង ព្រះខ័នរាជស្វាយរៀង ជាមួយ ISI ត្រូវលើកមកប្រកួត ថ្ងៃសុក្រ

(បាល់ទាត់ជាតិ)៖ ការប្រកួតលីគកំពូលកម្ពុជា ឬ Cambodian Premier League សប្ដាហ៍ទី២ រវាងក្រុមម្ចាស់ផ្ទះអាយអេសអាយ ដង្កោរសែនជ័យ ប៉ះក្រុមការពារដំណែងជើងឯកព្រះខ័នរាជស្វាយរៀង នឹងត្រូវលើកមកប្រកួតនៅថ្ងៃសុក្រ ទី១៦ ខែសីហាវិញ ដើម្បីជួយរក្សាគម្លាតថ្ងៃប្រកួត Shopee Cup អោយមានពេលសម្រាកគ្រប់គ្រាន់ សម្រាប់ក្រុមព្រះខ័នរាជស្វាយរៀង។

ក្រុមព្រះខ័នរាជស្វាយរៀង ជាក្រុមតែមួយគត់ដែលតំណាងឱ្យកម្ពុជា លេងក្នុងពានរង្វាន់ Shopee Cup ដូច្នេះដើម្បីឱ្យក្រុមមានពេលវេលាគ្រប់គ្រាន់ សម្រាប់សម្រាក និងត្រៀមខ្លួនប្រកួតឱ្យទទួលបានលទ្ធផលល្អ គណៈកម្មាកាប្រកួតរបស់ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ បានយល់ព្រមនូវសំណើររបស់ព្រះខ័នរាជស្វាយរៀង លើកការប្រកួតក្នុងលីគ មកប្រកួតនៅថ្ងៃសុក្រជំនួសវិញ។

ព្រះខ័នរាជស្វាយរៀង ត្រូវប្រកួតបើកឆាកពូល A ជាមួយនឹងម្ចាស់ផ្ទះ Terengganu FC នាពាក់កណ្ដាលសប្ដាហ៍ក្រោយ ពោលគឺថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ០៨:០០ នាទីយប់ (ម៉ោងនៅកម្ពុជា) នៅកីឡដ្ឋាន Sultan Mizan Zainal Abidin Stadium ។

គួរឱ្យដឹងផងដែរថា ក្នុងពានរង្វាន់ Shopee Cup នេះ ព្រះខ័នរាជស្វាយរៀង ស្ថិតក្នុងពូល A ជាមួយ BG Pathum United FC របស់ថៃ , Terengganu FC របស់ម៉ាឡេស៊ី, PSM Makassar របស់ឥណ្ឌូនេស៊ី , Đông Á Thanh Hóa FC របស់វៀតណាម និង Shan United FC របស់មីយ៉ាន់ម៉ា៕

មូលហេតុច្បាស់ៗ នាំឲ្យជំនួប រវាង ព្រះខ័នរាជស្វាយរៀង ជាមួយ ISI ត្រូវលើកមកប្រកួត ថ្ងៃសុក្រ មូលហេតុច្បាស់ៗ នាំឲ្យជំនួប រវាង ព្រះខ័នរាជស្វាយរៀង ជាមួយ ISI ត្រូវលើកមកប្រកួត ថ្ងៃសុក្រ