Close

ក្រសួងសេដ្ឋកិច្ចបេីកការពិភាក្សាលើការរៀបចំគោលនយោបាយលើកទឹកចិត្តពិសេស ជាកញ្ចប់

ដោយ៖ Chhan Sreyka ​​ | 8 ម៉ោងមុន ព័ត៌មានជាតិ
ក្រសួងសេដ្ឋកិច្ចបេីកការពិភាក្សាលើការរៀបចំគោលនយោបាយលើកទឹកចិត្តពិសេស ជាកញ្ចប់ ក្រសួងសេដ្ឋកិច្ចបេីកការពិភាក្សាលើការរៀបចំគោលនយោបាយលើកទឹកចិត្តពិសេស ជាកញ្ចប់

ភ្នំពេញ៖​ លោក​ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្ត្រី និង ជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុនៅ ថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០២៥ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំគោលនយោបាយលើកទឹកចិត្តពិសេស ជាកញ្ចប់ ដើម្បីចាប់យកឧស្សាហកម្មក្នុងវិស័យអាទិភាព និង ឧស្សាហកម្មគាំទ្រ

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំ និង មន្ត្រីជំនាញ អញ្ជើញមកពីក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងថ្នាក់ដឹកនាំ និង មន្ត្រីជំនាញ តំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។

ក្រសួងសេដ្ឋកិច្ចបេីកការពិភាក្សាលើការរៀបចំគោលនយោបាយលើកទឹកចិត្តពិសេស ជាកញ្ចប់

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងប្រមូលធាតុចូលលើការរៀបចំគោលនយោបាយលើកទឹកចិត្តពិសេស ជាកញ្ចប់ តាមរយៈការកំណត់វិធានការគោលនយោបាយ ដែលមានភាពប្រទាក់ក្រឡា, ច្បាស់លាស់ និង អាចអនុវត្តបានដោយជោគជ័យ ។ ការរៀបចំគោលនយោបាយនេះ នឹងផ្តល់ភាពទាក់ទាញការវិនិយោគក្នុងវិស័យអាទិភាព និង ឧស្សាហកម្មសក្តានុពល ដែលមានមូលដ្ឋានរឹងមាំ និង រយៈពេលវែង ក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេស ការវិនិយោគក្នុងវិស័យអាទិភាព និង ឧស្សាហកម្មគាំទ្រ ដែលមានបច្ចេកវិទ្យាខ្ពស់ ឬ មធ្យម ព្រមទាំងមានមូលដ្ឋានផលិតកម្មរឹងមាំ និង ច្បាស់លាស់ និង/ឬ មានសក្តានុពល សម្រាប់ទាក់ទាញឧស្សាហកម្មផ្សេងទៀត មកកាន់ប្រទេសកម្ពុជា ព្រមទាំងបង្កើតតម្លៃបន្ថែម, គាំទ្រការតភ្ជាប់សហគ្រាសដែលផលិតក្នុងស្រុក ជាពិសេស សហគ្រាសធុនតូច និង មធ្យម, ការផ្ទេរបច្ចេកវិទ្យា និង ចំណេះដឹង, និង ការជំរុញការនាំចេញ ៕

ក្រសួងសេដ្ឋកិច្ចបេីកការពិភាក្សាលើការរៀបចំគោលនយោបាយលើកទឹកចិត្តពិសេស ជាកញ្ចប់

អត្ថបទទាក់ទង