Close

រដ្ឋអនុម័តគម្រោងវិនិយោគបង្កើតរោងចក្រផលិតដែកមួយនៅខេត្តព្រះសីហនុមានទុន ៤០ លានដុល្លារ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ព័ត៌មានជាតិ
រដ្ឋអនុម័តគម្រោងវិនិយោគបង្កើតរោងចក្រផលិតដែកមួយនៅខេត្តព្រះសីហនុមានទុន ៤០ លានដុល្លារ រដ្ឋអនុម័តគម្រោងវិនិយោគបង្កើតរោងចក្រផលិតដែកមួយនៅខេត្តព្រះសីហនុមានទុន ៤០ លានដុល្លារ

ភ្នំពេញ៖ កិច្ចប្រជុំ ក្នុងក្របខ័ណ្ឌ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤” សម្រេចលើការស្នើរបស់ក្រុមហ៊ុនវិនិយោគឧស្សាហកម្មធុនធ្ងន់ផ្នែកកែច្នៃដែក ដែលមានសកម្មភាពអាជីវកម្ម រួមមាន ការពន្លា, ការច្រៀកដែកសន្លឹក និង ដែករនាប ដើម្បីកែច្នៃទៅធ្វើគ្រោងដែកផ្សេងៗ សម្រាប់បម្រើការក្នុងវិស័យសំណង់ ក្រោមទុនវិនិយោគប្រមាណ ៤០ លានដុល្លារអាម៉េរិក ។

ការអនុម័តនេះ ធ្វើឡើង ក្នុងពេល លោក ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិភាក្សា និងអនុម័តលើការស្នើការលើកទឹកចិត្ត ការអនុគ្រោះ និង ការសម្រួលនីតិវិធី, ព្រមទាំងការស្នើចូលសញ្ជាតិខ្មែរ របស់គម្រោងវិនិយោគក្នុងខេត្តព្រះសីហនុ ក្នុងក្របខ័ណ្ឌ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤” នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៤។

រដ្ឋអនុម័តគម្រោងវិនិយោគបង្កើតរោងចក្រផលិតដែកមួយនៅខេត្តព្រះសីហនុមានទុន ៤០ លានដុល្លារ

ជាមួយគ្នានេះ, អង្គប្រជុំបានពិនិត្យ និង ពិភាក្សា ដើម្បីស្នើសុំការសម្រេចដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាល លើការស្នើសញ្ជាតិខ្មែររបស់វិនិយោគិនដែលមានសក្តានុពលខ្ពស់ចំនួន ២ រូប ដែលមានគម្រោងវិនិយោគពាក់ព័ន្ធនឹងការកែច្នៃអាលុយមីញ៉ូម និង ការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមទុនវិនិយោគសរុប ចំនួន ១១០ លានដុល្លារអាម៉េរិក ក្នុងទំហំដី ៣០៣ ហិកតា ។

ជាមួយគ្នានោះ លោក ហ៊ាន សាហ៊ីប បានវាយតម្លៃខ្ពស់ចំពោះ ការចូលរួម ការគាំទ្រ ការប្តេជ្ញា និង ឆន្ទៈខ្ពស់របស់ក្រុមការងារ និង ក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការរួមចំណែកលើកកម្ពស់បរិយាកាសធុរកិច្ចក្នុងខេត្តព្រះសីហនុ ឱ្យកាន់តែល្អប្រសើរ និង អាចអនុញ្ញាតឱ្យគោលការណ៍លើកទឹកចិត្តអនុវត្តបានភ្លាម ប្រកបដោយតម្លាភាព និង ប្រសិទ្ធភាព ក្រោមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ៕