Close

រដ្ឋាភិបាលគាំទ្រគម្រោងវិនិយោគកែច្នៃស្បែកសត្វ ដែលមានទីតាំងក្នុងខេត្តព្រះសីហនុ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០២៤ ព័ត៌មានជាតិ
រដ្ឋាភិបាលគាំទ្រគម្រោងវិនិយោគកែច្នៃស្បែកសត្វ ដែលមានទីតាំងក្នុងខេត្តព្រះសីហនុ រដ្ឋាភិបាលគាំទ្រគម្រោងវិនិយោគកែច្នៃស្បែកសត្វ ដែលមានទីតាំងក្នុងខេត្តព្រះសីហនុ

ព្រះសីហនុ៖ លោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ នៅ ថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០២៤ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការបង់កម្រៃសេវាសាធារណៈ លើការនាំចេញផលិតផលពាក់កណ្តាលសម្រេច ដែលមានប្រភពដើមកំណើតពីសត្វ របស់គម្រោងវិនិយោគកែច្នៃស្បែកសត្វ ដែលមានទីតាំងក្នុងខេត្តព្រះសីហនុ ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា, ប្រធានលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ, តំណាងអគ្គនាយកដ្ឋានគោលនយោបាយ ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធ ។

រដ្ឋាភិបាលគាំទ្រគម្រោងវិនិយោគកែច្នៃស្បែកសត្វ ដែលមានទីតាំងក្នុងខេត្តព្រះសីហនុ

គម្រោងវិនិយោគនេះ ស្ថិតក្នុងប្រភេទឧស្សាហកម្មកែច្នៃ ដែលមានសក្តានុពលខ្ពស់ និង ជាផ្នែកមួយនៃការធ្វើពិពិធកម្មគម្រោងវិនិយោគនៅក្នុងខេត្តព្រះសីហនុ ។

ជាមួយគ្នានេះ, អង្គប្រជុំ បានសម្តែងការគាំទ្រចំពោះគម្រោងវិនិយោគនេះ និង បានជំរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ បន្តផ្តល់ការសម្របសម្រួលតាមសមត្ថកិច្ចរៀងៗខ្លួន សំដៅជំរុញឱ្យការវិនិយោគ ព្រមទាំងការផ្តល់ការលើកទឹកចិត្តពិសេស សម្រាប់គម្រោងនេះអាចដំណើរការបានក្នុងឆ្នាំ ២០២៤ ៕

រដ្ឋាភិបាលគាំទ្រគម្រោងវិនិយោគកែច្នៃស្បែកសត្វ ដែលមានទីតាំងក្នុងខេត្តព្រះសីហនុ