ក្រុមសារិកាព្រៃ Newcastle ស្គាល់រស់ជាតិពានលើកដំបូង ក្នុងេយៈពេល ៧០ឆ្នាំ
ក្រុមសារិកាព្រៃ Newcastle បានឈ្នះពានរង្វាន់ League Cup ជាលើកដំបូង បន្ទាប់ពីបានយកឈ្នះ ក្រុមហង្សក្រហម Liverpool ក្នុងលទ្ធផល ២-១ នៅវគ្គផ្តាច់ព្រ័ត្រ នាកីឡដ្ឋា Wembley ។
មែនទែនទៅ នេះជាលើកដំបូង ក្នុងរយៈពេល ៧០ឆ្នាំ ដែល Newcastle ឈ្នះជើងឯកជាតិ ចាប់តាំងពីការឈ្នះ ពាន FA Cup ក្នុងឆ្នាំ ១៩៥៥។ គ្រាប់បាល់ពីខ្សែការពារកណ្តាល Dan Burn និងខ្សែប្រយុទ្ធ Alexander Isak បានជួយពួកគេ យកពានរង្វាន់ League Cup 2025 ទៅកាន់ St. James’ Park។
បច្ចុប្បន្ន ក្រុមហង្សក្រហម កំពុងឈរនៅកំពូលតារាង Premier League ខណៈ ក្រុមសារិកាព្រៃ ឈរលេខ៦ ក្នុងក្របខ័ណ្ឌ Premier League ។ ទោះបីជាយ៉ាងណាក៏ដោយ Liverpool មិនបានស៊ុតបញ្ចូលទីសូម្បីតែមួយគ្រាប់ក្នុងតង់ទី១ ផ្ទុយទៅវិញ Newcastle បែបជារកបានមួយគ្រាប់មុន នៅចុងតង់ទី១។
លុះចុលដល់តង់ទី២ នាទីទី៥២ Newcastle បានបន្ថែមគ្រាប់បាល់ទី២ ដោយខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែត Alexander Isak បន្ទាប់ពីការតែតទំលាក់បាល់យ៉ាងល្អ ពីខ្សែបម្រើស្តាំ Jacob Murphy ហើយនេះគឺជាគ្រាប់ទី ២៣ របស់ Isak ផងដែរ ក្នុងការប្រកួតទាំងអស់នៅរដូវកាលនេះ។
យ៉ាងណាមិញ ក្នុងនាមជាក្រុមកំពូលតារាង Premier League ហង្សក្រហម Liverpool បានព្យាយាមយ៉ាងខ្លាំង រហូតរកបានមួយគ្រាប់វិញ នៅនាទី៩០+ ដោយខ្សែប្រយុទ្ធ Federico Chiesa ហើយចប់ការប្រកួត Newcastle បានយកឈ្នះ Liverpool ក្នុងលទ្ធផល ២ទល់នឹង១។
គួរបញ្ជាក់ថា ត្រឹមតែ៤ថ្ងៃប៉ុណ្ណោះ ក្រុម Liverpool បានចាញ់ការប្រកួតសំខាន់ចំនួនពីរ ក្នុងរដូវកាល។ ពួកគេត្រូវបាន PSG ទម្លាក់ចេញដោយបាល់ប៉េណាល់ទី ក្នុងការប្រកួត Champions League វគ្គ ១៦ក្រុម ហើយឥឡូវនេះ ពួកគេបានរបូតពាន League Cup មួយទៀត។ មិនតែប៉ុណ្ណោះ ពួកគេត្រូវបានធ្លាក់ចេញត្រឹមជុំទីបួន នៃពាន FA Cup ដែលធ្វើឱ្យពួកគេនៅសល់តែពានមួយគត់គឺ Premier League៕