Close

ជំនួប Red Derby រវាង liverool និង Man United បញ្ចប់ដោយលទ្ធផល ស្មើគ្នា ២-២

ដោយ៖ Chhan Sreyka ​​ | ម្សិលមិញ ម៉ោង 5:24 am កីឡា
ជំនួប Red Derby រវាង liverool និង Man United បញ្ចប់ដោយលទ្ធផល ស្មើគ្នា ២-២ ជំនួប Red Derby រវាង liverool និង Man United បញ្ចប់ដោយលទ្ធផល ស្មើគ្នា ២-២

ប្រកួត Premier League ដ៏ធំប្រចាំសប្ដាហ៍ទី២០ ដែលគ្រប់គ្នាស្គាល់ថា Red Derby រវាងក្រុមហង្សក្រហម Liverpool និងក្រុមបិសាច Manchester United កាលពីយប់មិញនេះ បានបញ្ចប់ទៅដោយលទ្ធផល ស្មើគ្នា ២-២ នាកីឡដ្ឋាន Anfield។

ការប្រកួតរវាងក្រុម Man United និង Liverpool ក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់ជាង ៧ម៉ឺននាក់ កាលពីយប់មិញនេះ ក្រុមបិសាចក្រហម បានបើកការនាំមុខមុន ដោយកីឡាករ Martinez នៅនាទី៥២ ហើយ ៧នាទីក្រោយមក Gakpo បានរកគ្រាប់បាល់តាមស្មើ ១-១។ លុះដល់នាទី៧០ ម្ចាស់ផ្ទះ បានបើកការនាំមុខវិញម្ដង ដែលជាការស៊ុតបាល់ពិន័យ ១១ម៉ែត្រ ដោយ Salah។ ទោះបីជាយ៉ាងណា ខ្សែប្រយុទ្ធវ័យក្មេង Amad បានស៊ុតគ្រាប់បាល់តាមស្មើ ២-២ ហើយលទ្ធផលនេះ បានបន្តរហូតដល់ចប់ការប្រកួត។

ជំនួប Red Derby រវាង liverool និង Man United បញ្ចប់ដោយលទ្ធផល ស្មើគ្នា ២-២

ឆ្លងកាត់តាមរយៈលទ្ធផលនេះ ក្រុមហង្សក្រហម Liverpool បន្តឈរកំពូលតារាង មាន ៤៦ពិន្ទុ ខណៈ ក្រុមបិសាចក្រហម Manchester United ឈរនៅលេខរៀងទី១៣ មាន ២៣ពិន្ទុ ដោយមាន ៧ពិន្ទុប៉ុណ្ណោះ ពីតំបន់ ដែលត្រូវកាត់ចោល។

គួរបញ្ជាក់ថា ជំនួប Man United និង Liverpool ត្រូវបានគេប្រដូចទៅនឹង El Clasico របស់អេស្ប៉ាញ រវាង Real Madrid និង Barcelona ឬ ជំនួប Derby della Madonnina របស់អ៊ីតាលី ជាការប៉ះគ្នារបស់ AC Milan និង Inter Milan។

មូលហេតុដាច់ដោយឡែកមួយទៀត ដែល Red War ត្រូវចាត់ទុកជាប្រកួតធំនៅអង់គ្លេស ព្រោះក្រុម២ធ្លាប់ ឈ្នះពានសរុបចូលគ្នាច្រើនជាងគេ បើធៀបក្រុមដទៃ ដូចជា ពានលីគកំពូល ៣៨ដង, Champions League ៩ដង, Europa League ៥ដង, FA Cup ២០ដង, League Cup ១៣ដង, Charity Shield ៣៦ដង និង Club World Cup ២ដង៕

ជំនួប Red Derby រវាង liverool និង Man United បញ្ចប់ដោយលទ្ធផល ស្មើគ្នា ២-២

អត្ថបទទាក់ទង