Close

លោក Pep Guardiola បន្តស្នាក់នៅ Manchester City ១រដូវកាលទៀត

ដោយ៖ Chhan Sreyka ​​ | 3 ម៉ោងមុន កីឡា
លោក Pep Guardiola បន្តស្នាក់នៅ Manchester City ១រដូវកាលទៀត លោក Pep Guardiola បន្តស្នាក់នៅ Manchester City ១រដូវកាលទៀត

សារព័ត៌មានអង់គ្លេស បាននិយាយកាលពីយប់ថ្ងៃអង្គារ ឈាងចូលថ្ងៃពុធនេះថា គ្រូបង្វឹកក្រុមមេឃខៀវ Manchester City លោក Pep Guardiola បានចុះកិច្ចសន្យាថ្មី ដើម្បីបន្តស្នាក់នៅជាមួយក្រុមជើងឯក Premier League រហូតដល់ឆ្នាំ ២០២៦។

មែនទែនទៅ កិច្ចសន្យាបច្ចុប្បន្នរបស់លោក Guardiola ដែលបានចុះហត្ថលេខា ក្នុងឆ្នាំ ២០២២ នឹងត្រូវផុតកំណត់នៅចុងរដូវកាលនេះ។ យោងតាមសារព័ត៌មាន The Athletic បានឱ្យដឹងថា កិច្ចសន្យាថ្មីនេះ នឹងធ្វើឲ្យលោកស្នាក់នៅក្លិបរយៈពេល១រដូវកាលទៀត រួមមានទាំងជម្រើសបន្តស្នាក់នៅមួយឆ្នាំទៀត ដែលមានន័យថា លោក Pep Guardiola អាចស្នាក់នៅ Etihad រហូតដល់ឆ្នាំ២០២៧ ប្រសិនបើលោកយល់ព្រម ។

លោក Pep Guardiola បន្តស្នាក់នៅ Manchester City ១រដូវកាលទៀត

បុរសវ័យ ៥៣ឆ្នាំ ដែលបានចូលរួមជាមួយក្លឹប នៅឆ្នាំ ២០១៦ បានដឹកនាំ Man City ឱ្យទទួលបានជោគជ័យយ៉ាងត្រចេះត្រចង់ ដោយឈ្នះជើងឯកលីកចំនួន ៦ដង, FA Cup 2ដង និងពានរង្វាន់ Champions League, FIFA Club World Cup និង League Cup ចំនួនម្ដងដូចគ្នា។

គួររំលឹកថា គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ បានគ្រប់គ្រងក្លឹប Barcelona ពីឆ្នាំ ២០០៨ ដល់ ២០១២ ហើយបានចំណាយពេល៣ឆ្នាំ ក្នុងការដឹកនាំក្លឹបយក្សរបស់អាល្លឺម៉ង់ Bayern Munich ដោយបានឈ្នះពានរង្វាន់លីកចំនួន៣ នៅក្លឹបនីមួយៗ មុនពេលចូលរួមជាមួយ Man City ។

គួរបញ្ជាក់ថា បន្ទាប់ពីឆ្លងកាត់ ១១ប្រកួត Man City កំពុងឈរនៅលេខរៀងទី២ ក្នុងតារាង Premier League ដោយមាន ៥ពិន្ទុ តាមពីក្រោយក្រុមហង្សក្រហម Liverpool ដែលឈរកំពូលតារាង។

លោក Pep Guardiola បន្តស្នាក់នៅ Manchester City ១រដូវកាលទៀត

អត្ថបទទាក់ទង