Close

ក្រុមធំៗ សុទ្ធតែទទួលជ័យជំនះ ក្នុងការប្រកួតបើកឆាក UCL កាលពីយប់មិញ

ដោយ៖ Chhan Sreyka ​​ | ម្សិលមិញ ម៉ោង 1:51 am កីឡា
ក្រុមធំៗ សុទ្ធតែទទួលជ័យជំនះ ក្នុងការប្រកួតបើកឆាក UCL កាលពីយប់មិញ ក្រុមធំៗ សុទ្ធតែទទួលជ័យជំនះ ក្នុងការប្រកួតបើកឆាក UCL កាលពីយប់មិញ

(បាល់ទាត)៖ ក្នុងការប្រកួតលីគកំពូលអឺរ៉ុប UEFA Champion League ដែលគ្រប់គ្នានិយមហៅថា UCL បានត្រលប់មកវិញហើយ ដោយកាលពីយប់មិញនេះ មានការប្រកួតចំនួន ៦គូ ក្នុងនោះ ក្រុមធំៗដូចជា Ream Madrid, Bayern Munich, Liverpool និង Juventus សុទ្ធតែទទួលបានជ័យជំនះក្នុងជំនួបបើកឆាកនេះ។

ក្នុងចំណោកការប្រកួតទាំង៦គូកាលពីយប់មិញនេះ គេសង្កេតឃើញថា ក្រុមយក្សអាល្លឺម៉ង់ Bayern Munich ធ្វើបានល្អជាងគេដោយលត់ក្រុម Dinamo Zagreb យ៉ាងចាញ់ដៃក្នុងលទ្ធផល ៩-២ ដោយខ្សែប្រយុទ្ធ Harry Kane រកបាន ៤គ្រាប់ម្នាក់ឯង ខណៈ ក្រុមការបារដំណែងជើងេក Real Madrid បានយកឈ្នះ លើក្រុម Stuttgart ក្នុងលទ្ធផល ៣-១។

ខាងក្រោមនេះ ជាលទ្ធផលការប្រកួតកាលពីយប់មិញ៖
– Real madrid ៣-១ Stuttgart
– Bayern Munich ៩-១ Dinamo Zagreb
– AC milan 3-1 Liverpool
– Juventus ៣-១ PSV
– Young Boy ០-៣ Aston Villa
– Sporting ២-០ LOSC ។

ខាងក្រោមនេះ ជាកម្មវិធីការប្រកួតនៅយប់ថ្ងៃ ព្រហស្បត៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នេះ៖
– Bologna ប៉ះ Shakhtar Donestk
– Sparta Praha ប៉ះ RB Salzburg
– PSG ប៉ះ Girona
– Club Brugge ប៉ះ Dortmund
– Celtic ប៉ះ Slovan Bratislava
– Manchester City ប៉ះ Inter Milan
-Zvezda ប៉ះ Benfica
– Feyenoord ប៉ះ Leverkusen ។

គួរបញ្ជាក់ថា កាតតាមរយៈការប្រកួតថ្ងៃទីមួយនេះ ក្រុម Bayern Munich, Real madrid , AC Milan, Juventus, Aston Villa និង Sporting កំពុងឈរកំពូលតារាង មាន ៣ពិន្ទុដូចគ្នា ខុសគ្នាតែគ្រប់បាល់ចំណេញប៉ុណ្ណោះ ខណៈ Bayern Munich មានគ្រាប់បាល់ចំណេញច្រើនជាងគេ ពោលគឺ ៧គ្រាប់៕

ក្រុមធំៗ សុទ្ធតែទទួលជ័យជំនះ ក្នុងការប្រកួតបើកឆាក UCL កាលពីយប់មិញ