Close

អ្នកចាំទីដៃស្អិត Manuel Neuer នឹងអវត្តមានពេញមួយឆ្នាំ ដោយសាររបួស

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០២៤ កីឡា
អ្នកចាំទីដៃស្អិត Manuel Neuer នឹងអវត្តមានពេញមួយឆ្នាំ ដោយសាររបួស អ្នកចាំទីដៃស្អិត Manuel Neuer នឹងអវត្តមានពេញមួយឆ្នាំ ដោយសាររបួស

គ្រូបង្វឹករបស់ក្រុមយក្សអាល្លឺម៉ង់ Bayern Munich លោក Vincent Kompany បាននិយាយនៅមុនថ្ងៃនៃការប្រកួត Champions League នៅយប់ថ្ងៃអង្គារ ជាមួយ Shakhtar Donetsk ក្នុងទីក្រុង Gelsenkirchen ថា អ្នកចាំទី Manuel Neuer នឹងត្រូវអវត្តមានពេញមួយឆ្នាំ បន្ទាប់ពីរងរបួសបាក់ឆ្អឹងជំនី។

Neuer បានអវត្តមានការប្រកួត Bundesliga ជាមួយក្រុម Heidenheim កាលពីថ្ងៃសៅរ៍ ហើយបានចូលរួមជាមួយកីឡាករ Bayern មួយចំនួន ក្នុងបញ្ជីរបួស។ កីឡាករវ័យ ៣៨ឆ្នាំរូបនេះ បានរងរបួស នៅក្នុងការចាញ់ក្រុម Bayer Leverkusen កាលពីសប្តាហ៍មុន បន្ទាប់ពីប៉ះទង្កិចជាមួយគូប្រកួត ហើយត្រូវបានបណ្តេញចេញបន្ទាប់ពីទទួលបានកាតក្រហម។

អ្នកចាំទីដៃស្អិត Manuel Neuer នឹងអវត្តមានពេញមួយឆ្នាំ ដោយសាររបួស

Kompany បានប្រាប់សន្និសីទសារព័ត៌មាន កាលពីថ្ងៃចន្ទថា ៖« Neuer កំពុងថែទាំឆ្អឹងជំនីដែលបាក់។ គាត់ទំនងជានឹងមិនលេងទៀតទេនៅឆ្នាំនេះ។ វាជារឿងសំខាន់ សម្រាប់ការព្យាបាលនេះ ហើយចាប់ពីខែមករា យើងនឹងមានគាត់ម្តងទៀត។ របួសនេះ វាមិនធ្ងន់ធ្ងរពេកនោះទេ ប៉ុន្តែជាមួយនឹងការប្រកួតជាច្រើន វាលឿនពេកសម្រាប់គាត់ក្នុងការលេង»។

គួរបញ្ជាក់ថា Bayern Munich ស្ថិតនៅលេខរៀងទី១៣ ដោយមាន ៩ពិន្ទុ ក្នុងតារាង Champions League ដែលជាពិន្ទុមួយនៅក្រៅក្រុមកំពូលទាំង៨ ដែលមានសិទ្ធិឡើងទៅកាន់វគ្គ ១៦ក្រុមចុងក្រោយ ដោយស្វ័យប្រវត្តិ ។ ចំណែកក្រុមម្ចាស់ផ្ទះ Shakhtar Donetsk ស្ថិតនៅលេខ ២៦ មាន ៤ពិន្ទុ៕

អ្នកចាំទីដៃស្អិត Manuel Neuer នឹងអវត្តមានពេញមួយឆ្នាំ ដោយសាររបួស