TikTok ក្លាយជាកម្មវិធីដែលមានការទាញយកច្រើនជាងគេបំផុតនៅលើ iOS និង Android
បរទេស: ត្បិតតែជាកម្មវិធីរបស់ចិនពិតមែន ប៉ុន្តែគិតត្រឹមពេលនេះ TikTok បានក្លាយជាកម្មវិធីមួយដែលមានការប្រើប្រាស់ និងគាំទ្រពាសពេញពិភពលោក។
យោងតាមរបាយការណ៍ស្រាវជ្រាវ DATA AI បានឲ្យដឹងថា TikTok បានក្លាយជាកម្មវិធីដែលមានការទាញយក (Download) ច្រើនជាងគេបំផុតទាំងនៅលើប្រព័ន្ធដំណើរការ iOS និង Android នៅជុំវិញពិភពលោក។
ប្រភពខាងលើបានបញ្ជាក់ថា ចាប់តាំងពីត្រីមាសទី៤ ឆ្នាំ២០២២មក ការទាញយកកម្មវិធី TikTok បានស្ទុះឡើងខ្លាំងជាបន្តបន្ទាប់ និងបានយកឈ្នះកម្មវិធី Facebook និង Instagram ខណៈដែលកម្មវិធី YouTube បានធ្លាក់នៅបាតពីតារាង Top 10។
គួរបញ្ជាក់ផងដែរថា TikTok កំពុងប្រឈមនឹងការបាត់វត្តមានពីតំបន់អឺរ៉ុប និងអាមេរិក ដោយសារតែបញ្ហាសុវត្ថិភាព និងសន្តិសុខជាតិ ខណ:ដែលគណ:កម្មការសហភាពអ៊ឺរ៉ុប, សភាសហរដ្ឋអាមេរិក និងកាណាដា បានចាប់ផ្តើមហាមឃាត់ការប្រើប្រាស់កម្មវិធី TikTok នៅលើឧបករណ៍របស់មន្ត្រី-រដ្ឋ៕