Close

អ៊ីរ៉ង់កាន់មរណទុក្ខ ក្មេងស្រី និងបុគ្គលិក ១៦៥ នាក់ ក្នុងការវាយប្រហារលើសាលារៀនអំឡុងសង្គ្រាម អាមេរិក–អ៊ីស្រាអែល

ដោយ៖ Chhan Sreyka ​​ | 1 ម៉ោងមុន ព័ត៌មានអន្តរជាតិ
អ៊ីរ៉ង់កាន់មរណទុក្ខ ក្មេងស្រី និងបុគ្គលិក ១៦៥ នាក់ ក្នុងការវាយប្រហារលើសាលារៀនអំឡុងសង្គ្រាម អាមេរិក–អ៊ីស្រាអែល អ៊ីរ៉ង់កាន់មរណទុក្ខ ក្មេងស្រី និងបុគ្គលិក ១៦៥ នាក់ ក្នុងការវាយប្រហារលើសាលារៀនអំឡុងសង្គ្រាម អាមេរិក–អ៊ីស្រាអែល

តេអ៊ីរ៉ង់៖ អ៊ីរ៉ង់បានរៀបចំពិធីបុណ្យសពដ៏ធំមួយ សម្រាប់ក្មេងស្រី និងបុគ្គលិកសាលារៀនចំនួន ១៦៥ នាក់ ដែលបានស្លាប់នៅក្នុងអ្វីដែលអាជ្ញាធរអ៊ីរ៉ង់ពិពណ៌នាថា ជាការវាយប្រហាររួមរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើសាលារៀនក្មេងស្រីមួយ ស្ថិតក្នុងទីក្រុង Minab ភាគខាងត្បូងប្រទេស។

ការវាយប្រហារនេះបានកើតឡើងកាលពីថ្ងៃសៅរ៍ ដែលជាថ្ងៃដំបូងនៃការចាប់ផ្តើមយុទ្ធនាការវាយប្រហាររួមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់។ តាមការវាយតម្លៃរបស់ភាគីអ៊ីរ៉ង់ វាត្រូវបានចាត់ទុកថា ជាឧប្បត្តិហេតុដ៏សាហាវបំផុតមួយក្នុងយុទ្ធនាការនេះ រហូតមកដល់ពេលបច្ចុប្បន្ន។

អ៊ីរ៉ង់កាន់មរណទុក្ខ ក្មេងស្រី និងបុគ្គលិក ១៦៥ នាក់ ក្នុងការវាយប្រហារលើសាលារៀនអំឡុងសង្គ្រាម អាមេរិក–អ៊ីស្រាអែល

យោធាអ៊ីស្រាអែលបានបញ្ជាក់ថា ខ្លួនមិនបានដឹងអំពីការវាយប្រហារណាមួយដោយកងកម្លាំងអ៊ីស្រាអែល ឬសហរដ្ឋអាមេរិក នៅក្នុងតំបន់នោះទេ។ ទោះជាយ៉ាងណា ក្នុងអំឡុងសង្គ្រាមនៅតំបន់ហ្គាហ្សា កន្លងមក អ៊ីស្រាអែលធ្លាប់បានបដិសេធជាបន្តបន្ទាប់ចំពោះការទទួលខុសត្រូវលើការវាយប្រហារដែលបណ្តាលឱ្យជនស៊ីវិលប៉ាឡេស្ទីនស្លាប់ ប៉ុន្តែក្នុងករណីខ្លះ ក៏បានកែសម្រួលការបញ្ជាក់របស់ខ្លួនក្រោយមានភស្តុតាងបន្ថែមលេចចេញ។

ការវាយប្រហារនៅទីក្រុង Minab ត្រូវបានថ្កោលទោសដោយ UNESCO និងសកម្មជនអប់រំឈ្នះពានរង្វាន់ណូបែលសន្តិភាព Malala Yousafzai។

តាមច្បាប់មនុស្សធម៌អន្តរជាតិ ការវាយប្រហារដោយចេតនាលើស្ថាប័នអប់រំ មន្ទីរពេទ្យ ឬរចនាសម្ព័ន្ធស៊ីវិលផ្សេងៗ អាចត្រូវបានចាត់ទុកថា ជាឧក្រិដ្ឋកម្មសង្គ្រាម។ កាលពីថ្ងៃចន្ទ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានថ្លែងថា ប្រទេសទាំងពីរ «បន្តវាយប្រហារដោយមិនរើសមុខលើតំបន់លំនៅដ្ឋាន ដោយមិនលើកលែងទាំងមន្ទីរពេទ្យ សាលារៀន អគារអឌ្ឍចន្ទក្រហម ឬវិមានវប្បធម៌ឡើយ»៕

អ៊ីរ៉ង់កាន់មរណទុក្ខ ក្មេងស្រី និងបុគ្គលិក ១៦៥ នាក់ ក្នុងការវាយប្រហារលើសាលារៀនអំឡុងសង្គ្រាម អាមេរិក–អ៊ីស្រាអែល