Close

iPhone 15 ចំនួន៤ម៉ូដែល ត្រូវបានប្រកាសបង្ហាញជាផ្លូវការ

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០២៣ បច្ចេកវិទ្យា
iPhone 15 ចំនួន៤ម៉ូដែល ត្រូវបានប្រកាសបង្ហាញជាផ្លូវការ iPhone 15 ចំនួន៤ម៉ូដែល ត្រូវបានប្រកាសបង្ហាញជាផ្លូវការ

ក្រុមហ៊ុន Apple បានប្រកាសបង្ហាញ iPhone ជំនាន់ថ្មីជាផ្លូវការនៅក្នុងមហាព្រឹត្តិការណ៍របស់ខ្លួន កាលពីយប់មិញ ដោយក្នុងនោះ មាន iPhone 15 ចំនួន ៤ម៉ូដែល ត្រូវបានប្រកាសបង្ហាញ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Apple Insider បានឲ្យដឹងថា iPhone ថ្មីនោះ មានដូចជា iPhone 15, iPhone 15 Plus, iPhone 15 Pro និង iPhone 15 Pro Max។

ចំពោះរូបរាងរបស់ iPhone 15 ទាំង៤ម៉ូដែល គឺមិនមានការផ្លាស់ប្ដូរពីម៉ូដែលមុនៗច្រើននោះទេ ប៉ុន្តែអ្វីដែលជាចំណុចចាប់អារម្មណ៍ខ្លាំងនោះគឺ iPhone 15 ទាំងអស់បានភ្ជាប់មកជាមួយនូវរន្ធសាកថ្មប្រភេទ USB-C។

ពាក់ព័ន្ធនឹងរន្ធសាកថ្ម USB-C នេះផងដែរ ក្រុមហ៊ុន Apple មិនបានបញ្ជាក់ថា ហេតុអ្វីបានជាប្ដូរមកប្រើនៅលើ iPhone 15 នោះទេ ប៉ុន្តែកាលពីដើមឆ្នាំនេះ សហភាពអ៊ឺរ៉ុប បានធ្វើកំណែទម្រង់ច្បាប់ថ្មីមួយដោយតម្រូវឲ្យក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិក ឬក្រុមហ៊ុនផលិតទូរស័ព្ទដៃទាំងអស់ ប្រើប្រាស់នូវរន្ធសាកថ្មប្រភេទ USB-C តែមួយ ដើម្បីងាយស្រួលដល់អ្នកប្រើប្រាស់។

Apple បានប្រកាសឲ្យដឹងបន្ថែមទៀតថា iPhone 15 ទាំង៤ម៉ូដែល នឹងអនុញ្ញាតឲ្យធ្វើការបញ្ជាទិញទុកជាមុនចាប់ពីថ្ងៃទី១៥ ខែកញ្ញា ហើយនឹងចាប់ផ្តើមចេញលក់ជាផ្លូវការនៅថ្ងៃទី២២ ខែកញ្ញាខាងមុខ៕

អត្ថបទទាក់ទង