Close

លោក សុខ សូកេន៖ ចំណងមិត្តភាពកម្ពុជា-ចិន ជាចំណងមិត្តភាពរាប់ពាន់ឆ្នាំក្នុងប្រវត្តិសាស្ត្រ

ដោយ៖ Chhan Sreyka ​​ | 6 ម៉ោងមុន បច្ចេកវិទ្យា
លោក សុខ សូកេន៖ ចំណងមិត្តភាពកម្ពុជា-ចិន ជាចំណងមិត្តភាពរាប់ពាន់ឆ្នាំក្នុងប្រវត្តិសាស្ត្រ លោក សុខ សូកេន៖ ចំណងមិត្តភាពកម្ពុជា-ចិន ជាចំណងមិត្តភាពរាប់ពាន់ឆ្នាំក្នុងប្រវត្តិសាស្ត្រ

ភ្នំពេញ៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងជាអនុប្រធានក្រុមប្រឹក្សាភិបាលផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិនថ្លែងថា ចំណងមិត្តភាពកម្ពុជា-ចិន ជាចំណងមិត្តភាពរាប់ពាន់ឆ្នាំក្នុងប្រវត្តិសាស្ត្រ។ លោក សុខ សុកេន បានថ្លែងបែបនេះក្នុងពិធីបើកវេទិកាផ្លាស់ប្តូរមិត្តភាពកម្ពុជា-ចិន «ផ្លូវសូត្រផ្សារភ្ជាប់ប្រជាជននិងប្រជាជន» ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ នៅសណ្ឋាគារ ហៃយ៉ាត់ រីជេនស៊ីភ្នំពេញ។

ពិធីនេះត្រូវបានប្រារព្វធ្វើក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តំណាង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា និងលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ព្រមទាំងមានការចូលរួមពីលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, លោក Wang Heming អគ្គលេខាធិការមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ ព្រមទាំងសហគ្រិន អ្នកវិនិយោគ និស្សិត និងបណ្តាស្ថាប័នរដ្ឋ ឯកជន ភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប។

លោក សុខ សូកេន៖ ចំណងមិត្តភាពកម្ពុជា-ចិន ជាចំណងមិត្តភាពរាប់ពាន់ឆ្នាំក្នុងប្រវត្តិសាស្ត្រ

លោក សុខ សូកេន ថ្លែងថា«ថ្ងៃនេះការរៀបចំវេទិកាផ្លាស់ប្តូរមិត្តភាពកម្ពុជា-ចិន ជាចលករដ៏ខ្លាំងក្លាក្នុងការជំជំរុញឱ្យមានការយល់ពីគ្នាទៅវិញទៅមកកាន់តែស៊ីជម្រៅរវាងយុវជននៃប្រទេសទាំងពីរ។ អនាគតនៃចំណងមិត្តភាពកម្ពុជា-ចិន គឺយុវជន សង្ឃឹមថា យុវជននៃប្រទេសទាំងពីរ បន្តរក្សាចំណង់មិត្តភាព បង្កើនការកិច្ចសហប្រតិបត្តិការទៅវិញទៅមក រួមទាំងការបង្កើនសមត្ថភាពជាមួយគ្នា និងបង្កើនកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅក្នុងពេលបច្ចុប្បន្ននេះ និងអនាគត ក្នុងការកសាងវាសនារួមរវាងចិន និងកម្ពុជា គ្រប់រដូវកាល ក្នុងយុគសម័យនេះ អាចបង្កើតសមិទ្ធផលជាផ្លែផ្លា»

លោក សុខ សូកេន៖ ចំណងមិត្តភាពកម្ពុជា-ចិន ជាចំណងមិត្តភាពរាប់ពាន់ឆ្នាំក្នុងប្រវត្តិសាស្ត្រ

ចំណែក លោក Wang Heming អគ្គលេខាធិការមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ ថ្លែងថា ព្រឹត្តិការណ៍ថ្ងៃនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីរួមគ្នាបន្តរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង និងការតភ្ជាប់រវាងប្រជាជននៃប្រទេសទាំងពីរ ជាពិសេសការផ្លាស់ប្តូររវាងយុវជន និងយុវជន វប្បធម៌ប្រពៃណី ការកសាងចំណងមិត្តភាព ទំនុកចិត្តទៅវិញទៅមក ក៏ដូចជាការស្វែងរកនូវឱកាសវិនិយោគ និងធុរកិច្ចរវាងសហគ្រិនវ័យក្មេងនៃប្រទេសទាំងពីរផងដែរ។

ទន្ទឹមនេះ លោក បានបញ្ជាក់ថា វេទិកាផ្លាស់ប្តូរមិត្តភាពកម្ពុជា-ចិននេះរៀបចំឡើង ដើម្បីពង្រីកការផ្សារភ្ជាប់ ផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ក្នុងវិស័យទំនាក់ទំនងប្រជាជននិងប្រជាជន ទាំងការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដើម្បីជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់មិត្តភាពនៃប្រទេសទាំងពីរ។ ប្រទេសកម្ពុជា បានក្លាយជាគម្រូល្អសម្រាប់ការដោះស្រាយនូវអត្ថន័យដ៏ជ្រាលជ្រៅនូវមិត្តដែកថែប និងសហគមន៍រួមជនស្នេហ៍តែមួយ។ មិត្តភាពកម្ពុជា-ចិន គឺជាមាសសុទ្ធ ដែលយុវជន គឺជាពន្លឹភ្លើងដែលធ្វើឱ្យមាសនេះ មានពន្លឺភ្លឺរលោងជានិច្ច។

លោក សុខ សូកេន៖ ចំណងមិត្តភាពកម្ពុជា-ចិន ជាចំណងមិត្តភាពរាប់ពាន់ឆ្នាំក្នុងប្រវត្តិសាស្ត្រ

ថ្លែងក្នុងពិធីបើកវេទិកាផ្លាស់ប្តូរមិត្តភាពកម្ពុជា-ចិន ជាផ្លូវការ លោក ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានមានប្រសាសន៍បញ្ជាក់ថា “វេទិកាផ្លាស់ប្តូរមិត្តភាពកម្ពុជា-ចិន ពិតជាមានសារៈសំខាន់ ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងកម្ពុជា និងចិន យ៉ាងស្អិតរមួត និងប្រកបដោយភាពសុខដុម ជាពិសេសការផ្សារភ្ជាប់បេះដូងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ដែលជាគ្រឹះដ៏រឹងមាំនៃទំនាក់ទំនងដែលមានស្រេច។”

លោកឧបនាយករដ្ឋមន្ត្រីបន្ថែមថា «និយាយជារួម យើងមិនអាចរៀបរាប់អស់ នូវអ្វីដែលជាអត្ថប្រយោជន៍នៃសក្តានុពលទំនាក់ទំនងរបស់ប្រទេសទាំងពីរ ដែលផ្តល់ឱ្យពិតប្រាកដដល់ប្រជាជនកម្ពុជានោះទេ។ សាធារណរដ្ឋប្រជាមានិតចិន គឺជាមិត្តដ៏សំខាន់ដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា តាមរយៈជំនួយអភិវឌ្ឍ និងការគាំទ្រគ្រប់វិស័យ ជាពិសេសសហការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធំៗ»។

លោក សុខ សូកេន៖ ចំណងមិត្តភាពកម្ពុជា-ចិន ជាចំណងមិត្តភាពរាប់ពាន់ឆ្នាំក្នុងប្រវត្តិសាស្ត្រ

តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែគាំទ្រមាគ៌ាអភិវឌ្ឍន៍របស់កម្ពុជា ស្របតាមលក្ខខណ្ឌកិច្ចសហប្រតិបត្តិការល្អ។ ប្រទេសទាំងពីរ បន្តឈរជាមួយគ្នាគ្រប់កាលៈទេសៈ និងធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងពង្រឹងឯករាជ្យភាព កិត្យានុភាពខ្លួន ក្នុងតំបន់ និងឆាកអន្តរជាតិ។

លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអបអរសាទរចំពោះពិធីបើកវេទិកាផ្លាស់ប្តូរមិត្តភាពចិន-កម្ពុជា «ការតភ្ជាប់ផ្លូវសូត្រ» ឆ្នាំ២០២៥។ លោក វ៉ាង វិនពីន ថ្លែងថា«យើងសង្ឃឹមថាយុវជនមកពីប្រទេសទាំងពីរនឹងបន្តរក្សាចំណងមិត្តភាពចិន-កម្ពុជា រក្សាប្រពៃណីដ៏ល្អនៃភាពស្មោះត្រង់ ការជឿទុកចិត្តគ្នាទៅវិញទៅមក សមភាព និងការជួយគ្នាទៅវិញទៅមក ចាប់យកឱកាសប្រវត្តិសាស្ត្រនៃការពង្រីកកិច្ចសហប្រតិបត្តិការចិន-កម្ពុជាជាបន្តបន្ទាប់ កសាងស្ពានមិត្តភាពបន្ថែមទៀតរវាងប្រជាជនចិននិងកម្ពុជា និងជំរុញលទ្ធផលប្រកបដោយផ្លែផ្កាក្នុងការកសាងសហគមន៍វាសនារួមរវាងចិន-កម្ពុជាគ្រប់រដូវកាលក្នុងយុគសម័យថ្មី»។

បើតាម លោក វ៉ាង វិនពីន ស្ថានទូតចិនប្រចាំនៅកម្ពុជារីករាយក្នុងការធ្វើការជាមួយផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន និងមូលនិធិចិនសម្រាប់សន្តិភាពនិងអភិវឌ្ឍន៍ ដើម្បីបន្តផ្តល់ការគាំទ្រយ៉ាងខ្លាំងសម្រាប់ការពង្រឹងផ្លាស់ប្តូរ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងយុវជនមកពីប្រទេសចិន និងកម្ពុជា៕

លោក សុខ សូកេន៖ ចំណងមិត្តភាពកម្ពុជា-ចិន ជាចំណងមិត្តភាពរាប់ពាន់ឆ្នាំក្នុងប្រវត្តិសាស្ត្រ