Close

ក្រសួងបរិស្ថាន បដិសេធព័ត៌មានបង្កការភាន់ច្រឡំ ពាក់ព័ន្ធនឹង “ចំណុចកម្តៅ (Hotspots)” នៅកម្ពុជា

ដោយ៖ Chhan Sreyka ​​ | 1 ម៉ោងមុន ព័ត៌មានជាតិ
ក្រសួងបរិស្ថាន បដិសេធព័ត៌មានបង្កការភាន់ច្រឡំ ពាក់ព័ន្ធនឹង “ចំណុចកម្តៅ (Hotspots)” នៅកម្ពុជា ក្រសួងបរិស្ថាន បដិសេធព័ត៌មានបង្កការភាន់ច្រឡំ ពាក់ព័ន្ធនឹង “ចំណុចកម្តៅ (Hotspots)” នៅកម្ពុជា

ភ្នំពេញ៖ ក្រសួងបរិស្ថាន បានចេញសេចក្តីបដិសេធ ចំពោះការផ្សព្វផ្សាយព័ត៌មានមួយចំនួននៅលើបណ្តាញសង្គម ដែលបានបង្កការភាន់ច្រឡំក្នុងសាធារណជន ពាក់ព័ន្ធនឹង “ចំណុចកម្តៅ (Hotspots)” នៅកម្ពុជា។

ក្រសួងបញ្ជាក់ថា ខ្លួនមិនធ្លាប់បានចេញសេចក្តីជូនដំណឹងណាមួយ ពាក់ព័ន្ធនឹងករណី “កំដៅផែនដី” នៅកម្ពុជានោះឡើយ។ ការផ្សាយព័ត៌មានខុសឆ្គងពីបណ្តាញសង្គមមួយចំនួន បានបង្កឲ្យមានការយល់ច្រឡំ និងអាចបណ្តាលឲ្យមានភាពវឹកវរ ក្នុងសង្គម។

អាស្រ័យហេតុនេះ ក្រសួងសូមអំពាវនាវដល់សាធារណជន ឱ្យពិនិត្យផ្ទៀងផ្ទាត់ប្រភពព័ត៌មានឲ្យបានច្បាស់លាស់ មុននឹងចែករំលែក និងសូមបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិតបន្តទៀត។

ក្រសួងបរិស្ថាន បដិសេធព័ត៌មានបង្កការភាន់ច្រឡំ ពាក់ព័ន្ធនឹង “ចំណុចកម្តៅ (Hotspots)” នៅកម្ពុជា

អ្នកនាំពាក្យក្រសួងបរិស្ថាន ក៏បានស្នើសុំឱ្យសមត្ថកិច្ចពាក់ព័ន្ធ ចាត់វិធានការតាមច្បាប់ ចំពោះបុគ្គល ឬក្រុមណាដែលបានផ្សព្វផ្សាយ និងចែកចាយព័ត៌មានមិនពិត ដែលមានចរិតញុះញង់ និងមានបំណងបម្រើផលប្រយោជន៍នយោបាយរបស់ក្រុមជ្រុលនិយម អគតិ និងក្រៅច្បាប់។

ក្រសួងបរិស្ថានបានបញ្ជាក់បន្ថែមថា “ចំណុចកម្តៅ (Hotspots)” មានន័យថា ចំនួនទីតាំងដែលមានសញ្ញាភ្លើងឆេះ ប៉ុន្តែមិនមែនជាទំហំផ្ទៃដីដែលឆេះ ឬកម្រិតភាពខ្លាំង (Intensity) នៃភ្លើងនោះទេ។

តាមបច្ចេកទេសផ្កាយរណប ចំណុចកម្តៅ កើតឡើងនៅពេលឧបករណ៍ចាប់សញ្ញារបស់ផ្កាយរណប រកឃើញផ្ទៃដីដែលមានសីតុណ្ហភាពខ្ពស់ជាងធម្មតា។ ចំណុចកម្តៅ ១ សំដៅលើការរកឃើញសញ្ញាភ្លើងនៅក្នុងផ្ទៃ ១ ភីកសែល (Pixel) នៃរូបភាពផ្កាយរណប។

ដូច្នេះ ទិន្នន័យ “ចំណុចកម្តៅ” គ្រាន់តែបញ្ជាក់ថា «មានភ្លើងនៅទីតាំងនោះ» ប៉ុន្តែមិនអាចកំណត់បានថា ភ្លើងនោះមានទំហំធំ ឬមានកម្រិតភាពខ្លាំងប៉ុន្មាននោះទេ៕