Close

5G ជាបច្ចេកវិទ្យាថ្មី និងអាចជួយឲ្យសេដ្ឋកិច្ចចិនកើនឡើងខ្ពស់

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០២៣ បច្ចេកវិទ្យា
5G ជាបច្ចេកវិទ្យាថ្មី និងអាចជួយឲ្យសេដ្ឋកិច្ចចិនកើនឡើងខ្ពស់ 5G ជាបច្ចេកវិទ្យាថ្មី និងអាចជួយឲ្យសេដ្ឋកិច្ចចិនកើនឡើងខ្ពស់

បរទេស: ស្របពេលដែលពិភពលោកកំពុងតែប្រកួតប្រជែងក្នុងការផលិត និងដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា 5G នោះ នៅពេលនេះ ចិនបានប្រកាសថា នៅក្នុងឆ្នាំ២០២៥ នឹងមានអ្នកប្រើប្រាស់ 5G រហូតដល់ជាង ១ពាន់លាននាក់។

យោងតាមរបាយការណ៍របស់ GSMA បានឲ្យដឹងថា ចិនកំពុងសម្រុកដំឡើងស្ថានីយចែកចាយបច្ចេកវិទ្យា 5G នៅក្នុងប្រទេស ដោយកាលពីចុងឆ្នាំ២០២២ មាន ២.៣លានកន្លែង ហើយនៅក្នុងឆ្នាំនេះមានជាង ៨៨ម៉ឺនកន្លែង។

តាមផែនការដែលបានកំណត់ ចិនចង់ក្លាយជាប្រទេសដែលមានអត្រាអ្នកប្រើប្រាស់ 5G ច្រើនជាងគេនៅត្រឹមឆ្នាំ ២០៣០ ជាមួយនឹងតួលេខ ១.៦ពាន់លាននាក់។

ហេតុអ្វីបានជាចិនសម្រុកបង្កើតទីតាំងចែកចាយបច្ចេកវិទ្យា 5G? យោងតាមរបាយការណ៍ពីមន្ត្រីរដ្ឋាភិបាលចិនបានឲ្យដឹងថា 5G បានចូលរួមចំណែក ៥%នៃកំណើន GDP រួមរបស់ចិន។ តាមការប៉ាន់ស្មាន បច្ចេកវិទ្យា 5G នឹងជួយបង្កើនទំហំទឹកប្រាក់ ២៩០ពាន់លានដុល្លារអាមេរិក ចូលទៅក្នុងសេដ្ឋកិច្ចចិន នាឆ្នាំ២០៣០។

គួរបញ្ជាក់ផងដែរថា នៅឆ្នាំ២០២៤ ចិនបានព្យាករថា 5G នឹងគ្របដណ្តប់បច្ចេកវិទ្យា 4G ទាំងមូល នៅក្នុងប្រទេសចិន៕

អត្ថបទទាក់ទង