ខេត្តកំពង់ស្ពឺ ទទួលបានគម្រោងវិនិយោគថ្មីបន្ថែមចំនួន២ទៀតមានទុនសរុបជាង១១លានដុល្លារ
ភ្នំពេញ : ខេត្តកំពង់ស្ពឺដែលជាតំបន់មានសក្តានុពលខ្លាំងខាងផ្នែកឧស្សាហកម្មរោងចក្រ សហគ្រាស និងតំបន់សេដ្ឋកិច្ចពិសេសនោះ ទទួលបានគម្រោងវិនិយោគថ្មីបន្ថែមចំនួន២ទៀតដែលមានទុនវិនិយោគសរុបជាង១១លានដុល្លារអាមេរិកខាងផ្នែករោងចក្រកាត់ដេរសម្លៀកបំពាក់ និងរោងចក្រស្បែកជើង។
តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនឯកជន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១-GENMEI INDUSTRIAL (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣.៧៦៩កន្លែង។
២-TAI FONG SHOES (CAMBODIA) MANUFACTURING CO., LTD គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៩២៨កន្លែង។