Close

សហគមន៍កសិកម្មទំនើបនៅស្រុកស្អាងបំពាក់ផ្ទះសំណាញ់ថ្មី ដើម្បីធានាការផ្គត់ផ្គង់បន្លែសុវត្ថិភាពជាប្រចាំក្នុងរង្វង់ ២តោន ក្នុង ១ថ្ងៃ

ដោយ៖ Chhan Sreyka ​​ | 17 ម៉ោងមុន ព័ត៌មានជាតិ
សហគមន៍កសិកម្មទំនើបនៅស្រុកស្អាងបំពាក់ផ្ទះសំណាញ់ថ្មី ដើម្បីធានាការផ្គត់ផ្គង់បន្លែសុវត្ថិភាពជាប្រចាំក្នុងរង្វង់ ២តោន ក្នុង ១ថ្ងៃ សហគមន៍កសិកម្មទំនើបនៅស្រុកស្អាងបំពាក់ផ្ទះសំណាញ់ថ្មី ដើម្បីធានាការផ្គត់ផ្គង់បន្លែសុវត្ថិភាពជាប្រចាំក្នុងរង្វង់ ២តោន ក្នុង ១ថ្ងៃ

កណ្តាល៖ សហគមន៍កសិកម្មទំនើប នៅស្រុកស្អាងខេត្តកណ្តាល បានអោយដឹងថា នៅក្នុងរយៈពេល២-៣ខែខាងមុខនេះ ផ្ទះសំណាញ់ថ្មី នឹងមានសមត្ថភាពផ្គត់ផ្គង់បន្លែសុវត្ថិភាព ជាប្រចាំឆ្លើយតបតម្រូវការ ទីផ្សារ។

ការបញ្ជាក់ថាបានធ្វើឡើង បន្ទាប់ពីសហគមន៍កសិកម្មទំនើបនៅស្រុកស្អាងមានផែនការសាង់ ផ្ទះសំណាញ់ទាំង១១៧ខ្នង ហើយទើបទទួលបានការគាំទ្រវិនិយោគពីគម្រោង ពិពិធកម្មកសិកម្មកម្ពុជានៃក្រសួងកសិកម្ម និងទទួលបានថវិកាហិរញ្ញប្បទានពីធនាគារពិភពលោក។

យោងតាមបណ្តាញសង្គមរបស់ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ ជាអ្នកនាំពាក្យ និងជានាយកគម្រោងពិពិធកម្មកសិកម្មកម្ពុជានៃក្រសួងកសិកម្ម កាលពីថ្ងៃទី៧មករា២០២៦ បានអោយដឹងថា ក្នុងផែនការអាជីវកម្ម ទំហំជាង៤០ម៉ឺនដុល្លារនៃសហគមន៍កសិកម្មទំនើប បន្លែសុវត្ថិភាពកោះខ្សាច់ទន្លា ដោយក្នុងនោះ ៤០ភាគរយគឺជាជំនួយឥតសំណង ចំណែកឯ៦០ភាគរយទៀតត្រូវបានផ្តល់ជូនដល់ សហគមន៍ក្រោមរូបភាពជាកម្ចីដើមទុនមាន ការប្រាក់ទាបតាមរយៈធនាគារអភិវឌ្ឍន៍កសិកម្មនិងជនបទ។

សហគមន៍កសិកម្មទំនើបនៅស្រុកស្អាងបំពាក់ផ្ទះសំណាញ់ថ្មីដើម្បីធានាការផ្គត់ផ្គង់បន្លែសុវត្ថិភាពជាប្រចាំក្នុងរង្វង់២តោនក្នុង១ថ្ងៃ

បច្ចុប្បន្នកសិករខ្មែរកំពុងទទួលបានជោគជ័យនៅក្នុងការដាំដុះបន្លែចំនួន៦ប្រភេទក្នុងផ្ទះសំណាញ់ រួមមាន ត្រសក់, ប៉េងប៉ោះ, ម្ទេស, ស្ពៃក្តោប, សាលាដ , និងខ្ទឹមក្រហម ដែលជួយការពារពីសត្វល្អិត ភ្លៀង និងកម្ដៅខ្លាំង ហើយអាចដាំដុះនិងទទួលបានផលល្អពេញមួយឆ្នាំ។

សូមបញ្ជាក់ថា ការគាំទ្រចំពោះការអភិវឌ្ឍផ្ទះសំណាញ់នេះ គឺជាគោលនយោបាយកសិកម្មនៅកម្ពុជា ដើម្បីើលើកកម្ពស់វិស័យកសិកម្មតាមរយះការគាំទ្រសហគមន៍កសិកម្មទំនើប ឲ្យពង្រីកការដាំដុះបន្លែក្នុងផ្ទះសំណាញ់ ជួយកសិករកាត់បន្ថយហានិភ័យ និងបង្កើនប្រាក់ចំណូល ក្នុងគោលដៅបង្កើនការផ្គត់ផ្គង់ប្រកបដោយស្ថិរភាពនូវភោគផលកសិកម្ម តាមរយៈការផ្តល់ការគាំទ្រលើហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ទីផ្សារ ក្រោមការសម្របសម្រួលពីក្រសួងកសិកម្ម ក្រសួងធនធានទឹក និងក្រសួងអភិវឌ្ឍន៍ជនបទ។ គោលនយោបាយនេះ គឺជំរុញកសិកម្មទំនើប បង្កើនការផលិតបន្លែដែលមានសុវត្ថិភាព និងគុណភាព សម្រាប់ទីផ្សារក្នុងស្រុក ដើម្បីកាត់បន្ថយការនាំចូលបន្លែពីក្រៅប្រទេស៕