Close

ឡូយមែន! USAID និងក្រុមហ៊ុន Seeker បង្កើតស្រាស្វាយចន្ទីមេគង្គដ៏ប្រណីតដំបូងគេបង្អស់នៅអាស៊ីអាគ្នេយ៍

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ព័ត៌មានជាតិ សង្គម
ឡូយមែន! USAID និងក្រុមហ៊ុន Seeker បង្កើតស្រាស្វាយចន្ទីមេគង្គដ៏ប្រណីតដំបូងគេបង្អស់នៅអាស៊ីអាគ្នេយ៍ ឡូយមែន! USAID និងក្រុមហ៊ុន Seeker បង្កើតស្រាស្វាយចន្ទីមេគង្គដ៏ប្រណីតដំបូងគេបង្អស់នៅអាស៊ីអាគ្នេយ៍

រតនគិរី៖ ផ្លែស្វាយចន្ទី ជាទូទៅត្រូវបានគេបោះបង់ចោល បន្ទាប់ពីគ្រាប់របស់វាត្រូវបានប្រមូលយក ដែលផ្លែទាំងនោះអាចកែច្នៃទៅជាផលិតផលមានតម្លៃជាច្រើនប្រភេទបាន ដូចជាទឹកផ្លែឈើ ឬស្រាជាដើម។

ដោយមើលឃើញនូវគុណតម្លៃនេះ អង្គការ USAID មរតកែបៃតង បានសហការជាមួយក្រុមហ៊ុន Seeker Spirit ធ្វើការកែច្នៃផ្លែស្វាយចន្ទីពីក្រុមអ្នកផលិតមិនកាប់បំផ្លាញព្រៃឈើរបស់ខ្លួន ក្នុងខេត្តរតនគិរី ដើម្បីផលិតចេញជា ស្រាស្វាយចន្ទីមេគង្គដ៏ប្រណិតដំបូងគេបង្អស់នៅក្នុងតំបន់។

អ្នកស្រី Kania Unsworth សហស្ថាបនិក និងនាយកផ្នែកលក់ និងទីផ្សារនៅក្រុមហ៊ុន Seekers Spirit បានចែករំលែកគំនិង នៅពីក្រោយការផ្តួចផ្តើមនេះយ៉ាងដូច្នេះថា «ចំណាប់អារម្មណ៍របស់យើងក្នុងការផ្តួចផ្តើមផលិតសាស្វាយចន្ទីនេះ ងកើតចេញពីផលិតផលស Fen ដែលផលិតចេញពីស្វាយចន្ទីនៅរដ្ឋ Coa ប្រទេសឥណ្ឌា»។

ឡូយមែន! USAID និងក្រុមហ៊ុន Seeker បង្កើតស្រាស្វាយចន្ទីមេគង្គដ៏ប្រណីតដំបូងគេបង្អស់នៅអាស៊ីអាគ្នេយ៍

អ្នកស្រីបន្តថា៖ «ចំណាប់អារម្មណ៍របស់ យើងលើផលិតផលនេះហើយ ដែលបាននាំឱ្យយើងមានគំនិតធ្វើការសិក្សាពីសក្ដានុពលរបស់ផ្លែស្វាយចន្ទីនៅទីនេះ ដែលជាធម្មតាត្រូវបានគេបោះបង់ចោល ដើម្បីបង្កើតអ្វីមួយដែលមានតម្លៃពីចេញពីវា»

បើតាម លោកស្រី Kania Unsworth គំនិតផ្តួចផ្តើមនេះ មិនត្រឹមតែគាំទ្រដល់ក្រុមអ្នកផលិតគ្រាប់ស្វាយចន្ទីដែលប្ដេជ្ញាការពារព្រៃឈើ និងសត្វព្រៃនៅក្នុង ដែនជម្រកសត្វព្រៃលំផាត់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានណែនាំនូវផលិតផលថ្មីមួយ ដែលជួយបំពេញបន្ថែមក្នុងកិច្ចខិតខំ ប្រឹងប្រែងយ៉ាងទូលំទូលាយរបស់រដ្ឋាភិបាលកម្ពុជារក្នុងការលើកកម្ពស់ឧស្សាហកម្មស្វាយចន្ទីតាមរយៈការអភិរក្សនិងការអនុវត្តប្រកបដោយនិរន្តភាពផងដែរ។

កិច្ចសហការរបស់យើងជាមួយក្រុមហ៊ុន Seelkers Spiric គឺប្រព្រឹត្តិទៅក្រោមគម្រោងលើកកម្ពស់ស្វាយចន្ទីគ្មានការ កាប់បំផ្លាញព្រៃឈើ ដើម្បីផ្ដល់លំហូរប្រាក់ចំណូលបន្ថែមសម្រាប់កសិករដោយអនុញ្ញាតឱ្យពួកគេអាច លើកទាំងផ្លែស្វាយចន្ទី និងគ្រាប់ស្វាយចន្ទីបាន តាមរយៈការភ្ជាប់ទំនាក់ទំនងពួកគេជាមួយវិស័យឯកជន និងទីផ្សា ហើយស្របពេលជាមួយគ្នានេះ វាក៏លើកទឹកចិត្តឱ្យគេឱ្យប្រកាន់ខ្ជាប់នូវគោលការណ៍កសិកម្ម ដែលមានមេត្រីភាព នឹងការអភិរក្សផងដែរ នេះបើតាមប្រសាសន៍របស់អ្នកស្រី Sabine Jouke ប្រធានគម្រោងUSAID មរតកបៃតង។

ឡូយមែន! USAID និងក្រុមហ៊ុន Seeker បង្កើតស្រាស្វាយចន្ទីមេគង្គដ៏ប្រណីតដំបូងគេបង្អស់នៅអាស៊ីអាគ្នេយ៍

គម្រប់ខួប ១០ឆ្នាំរបស់ Hekong Strategic Capital នៅក្នុងខែនោះដែលបានដើរតួជាវេទិកាដ៏សំខាន់មួយ ក្នុងការបង្ហាញ ពីផលប៉ះពាល់របស់គម្រោងស្វាយចន្ទីគ្មានការកាប់បំផ្លាញព្រៃឈើ ដែលអនុវត្តដោយ USAID មរតកបៃតង និងគាំទ្រផលិតផលនេះកំពុងស្ថិតនៅក្នុងដំណាក់កាលស្រាវជ្រាវ និងអភិវឌ្ឍន៍នៅឡើយ ហើយមិនទាន់មានដាក់លក់នៅលើ ទីផ្សារជាទូទៅនោះទេ។ ប្រសិនបើអ្នកចង់សាកនូវរសជាតិដ៏ប្លែក និងប្រណីត់ពីធម្មជាតិរបស់សាស្វាយចន្ទីនេះ នោះ អ្នកនឹងត្រូវរង់ចាំរហូតដល់រដូវស្វាយចន្ទីឆ្នាំក្រោយ៕

ឡូយមែន! USAID និងក្រុមហ៊ុន Seeker បង្កើតស្រាស្វាយចន្ទីមេគង្គដ៏ប្រណីតដំបូងគេបង្អស់នៅអាស៊ីអាគ្នេយ៍