Close

ភ្នំតាម៉ៅ ជារមណីយដ្ឋានចំរុះ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៤ ព័ត៌មានជាតិ សង្គម
ភ្នំតាម៉ៅ ជារមណីយដ្ឋានចំរុះ ភ្នំតាម៉ៅ ជារមណីយដ្ឋានចំរុះ

តាកែវ៖ ឋានចំរុះមានប្រាង្គប្រាសាទ ព្រៃភ្នំ ធម្មជាតិ និងជាសួនសត្វដ៏ធំក្នុងប្រទេសកម្ពុជា។

តំបន់នេះមាន ភ្នំចំនួន៥ គឺ ភ្នំតាម៉ៅ ភ្នំថ្មដុះ ភ្នំផ្តៅពន្ធ ភ្នំឆយ និងភ្នំបាំង។

ក្នុងចំណោមភ្នំទាំង ៥ នេះមានភ្នំពីរ មានប្រាសាទបុរាណ គឺប្រាសាទតាម៉ៅ (ភ្នំតាម៉ៅ) ប្រាសាទថ្មដុះ (ភ្នំថ្មដុះ) ។

ភ្ញៀវជាតិនិងអន្តរជាតិដែលមកលេងឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅមិនដែលរំលងទស្សនាសត្វកម្រ ៦ ប្រភេទមានដូចជា ពោះថ្លាន់ ក្រពើ ខ្លា តោ ដំរី និង ខ្លាឃ្មុំ ។

ភ្នំតាម៉ៅ ជារមណីយដ្ឋានចំរុះ

សត្វទាំងនេះមានប្រជាប្រិយភាពខ្លាំង និងស្ថិតនៅក្នុងបញ្ជីលើ គេដែលទាក់ទាញភ្ញៀវទេសចរច្រើនបំផុតទស្សនាពេលមក កម្សាន្តនៅសួនឧទ្យានភ្នំតាម៉ៅ។

ភ្នំតាម៉ៅមានទីតាំងស្ថិតនៅភូមិត្រពាំងសាប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ មានចំងាយ ៤០គ.ម តាមផ្លូវជាតិលេខ ២ពីរាជធានីភ្នំពេញ បត់ស្តាំតាមផ្លូវក្រាលកៅស៊ូប្រមាណ​ ៥គ.ម​។
ភ្នំតាម៉ៅ ជារមណីយដ្ឋានចំរុះ