Close

Samsung ហាមឃាត់បុគ្គលិកមិនឲ្យប្រើកម្មវិធី AI ក្រោយបែកធ្លាយព័ត៌មានសំខាន់

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី៣ ខែឧសភា ឆ្នាំ២០២៣ បច្ចេកវិទ្យា
Samsung ហាមឃាត់បុគ្គលិកមិនឲ្យប្រើកម្មវិធី AI ក្រោយបែកធ្លាយព័ត៌មានសំខាន់ Samsung ហាមឃាត់បុគ្គលិកមិនឲ្យប្រើកម្មវិធី AI ក្រោយបែកធ្លាយព័ត៌មានសំខាន់

បរទេស: ក្រុមហ៊ុន Samsung បានធ្វើការហាមឃាត់បុគ្គលិករបស់ខ្លួនទៅលើការប្រើប្រាស់កម្មវិធី ឬបច្ចេកវិទ្យា AI ផ្សេងៗដូចជា ChatGPT និង Bard របស់ Google ជាដើម។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bloomberg នៅថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០២៣។

យោងតាមប្រភពដដែលបានបញ្ជាក់ឲ្យដឹងថា ការហាមឃាត់ននេះត្រូវបានធ្វើឡើងបន្ទាប់ពីរកឃើញថា មានបុគ្គលិកបម្រើការងារក្នុងផ្នែកដ៏សំខាន់មួយរបស់ Samsung បានធ្វើការបង្ហោះកូដដើម ( Source Code) ចូលទៅក្នុងកម្មវិធី ChatGPT។

ការហាមឃាត់នេះគឺធ្វើឡើងតែសម្រាប់បុគ្គលិកដែលប្រើប្រាស់ទូរស័ព្ទ កុំព្យូទ័រ និងថេប្លេតរបស់ក្រុមហ៊ុនប៉ុណ្ណោះ ប៉ុន្តែ Samsung ក៏បានស្នើសុំដល់បុគ្គលិកទាំងអស់កុំចែករំលែកព័ត៌មានក្រុមហ៊ុនជាមួយនឹងកម្មវិធី AI ទាំងអស់ តាមរយៈឧបករណ៍ផ្សេងៗដែលពួកគេប្រើ។

មូលហេតុដែល Samsung ដាក់ចេញបម្រាមបែបនេះ ក៏ដោយសារតែ AI ទាំងនោះបានរក្សាទុកទិន្នន័យនៅលើម៉ាស៊ីនមេរបស់ពួកគេ ដូច្នេះ Samsung មិនអាចធ្វើការលុបនូវខ្លឹមសារផ្សេងៗ ដែលបុគ្គលិករបស់ខ្លួនបានប្រើនៅលើឧបករណ៍ក្រុមហ៊ុនបានទេ។ ចំពោះបុគ្គលិកណាមិនអនុវត្តតាមច្បាប់ននេះ អាចប្រឈមមុខនឹងការបាត់បង់ការងារ។

តាមពិតទៅ មិនមែនមានតែក្រុមហ៊ុន Samsung មួយនោះទេដែលបានហាមឃាត់បុគ្គលិកទៅលើការប្រើប្រាស់កម្មវិធី AI ដោយកាលពីថ្មីៗនេះ មានធនាគារ និងក្រុមហ៊ុនអាមេរិកជាច្រើនបានចេញបម្រាមដូចគ្នានេះ និងក្រោមហេតុផលតែមួយ៕

អត្ថបទទាក់ទង